ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូនជនសង្ស័យជា ក្រុមក្មេងទំនើងចំនួន ០៣នាក់ ទៅសាលាដំបូងខេត្ត ករណីធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូនៅស្រុកស្វាយជ្រំ

ចែករំលែក៖

ខេត្តស្វាយរៀង៖ សមត្ថកិច្ចនគរបាល បាន បញ្ជូន ជនសង្ស័យជា ក្រុមក្មេងទំនើងចំនួន ០៣នាក់ ទៅសាលាដំបូងខេត្ត ករណីធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូ នៅស្រុកស្វាយជ្រំ។

យោងតាមនគរបាលខេត្តបានអោយដឹងនារសៀលថ្ងៃទី១៣ខែមករាឆ្នាំ២០២៤ នេះថា ដោយអនុវត្តតាមបទបញ្ជាដ៏មុឺងម៉ាត់របស់លោកឧត្តមសេនីយ៍ទោ ពេជ្រ​ វីរៈ ស្នងការនគរបាលខេត្តស្វាយរៀង ក្នុងការចូលរួមលុបបំបាត់ក្រុមក្មេងទំនើងនៅទូទាំងខេត្តស្វាយរៀង និងដឹកនាំអនុវត្តដោយលោកឧត្តមសេនីយ៍ត្រី កុយ សុភាព ស្នងការរងទទួលផែនការងារនគរបាលព្រហ្មទណ្ឌ និងលោកវរសេនីយ៍ឯក ព្រំ ពិសិដ្ឋ ស្នងការរងទទួលដឹកនាំការងារការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល បានដឹកនាំកម្លាំងការិយាល័យជំនាញ  សហការជាមួយកម្លាំងជំនាញនគរបាលស្រុកស្វាយជ្រំ និងកម្លាំងអធិការដ្ឋាននគរបាលក្រុងស្វាយរៀង និងមានការសហការល្អជាមួយកម្លាំងអធិការនគរបាលស្រុកឈូក នៃស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការស្រាវជ្រាវ និងឃាត់ខ្លួនមុខសញ្ញាក្មេងទំនើងចំនួន ០៣នាក់ ដែលបានធ្វើសកម្មភាពដេញវាយគ្នាទៅវិញទៅមក និងបង្ហោះម៉ូតូ កាលពីថ្ងៃទី០៧ ខែមករា ឆ្នាំ២០២៤ នៅចំណុចភូមិល្វា ឃុំគ្រួស ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង។

ប្រភពបន្តថា នៅចំពោះមុខសមត្ថកិច្ច ក្រុមក្មេងទំនើងទាំង០៣ បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពខាងលើ ពិតប្រាកដមែន ទើបសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមច្បាប់៕

ដោយ៖ សុថាន


ចែករំលែក៖