ព័ត៌មានទាន់ហេតុការណ៍៖

អគ្គិភ័យឆាបឆេះបន្ទប់បុគ្គលិកស្នាក់នៅជាន់ទី៣ កាសុីណូ ហ្គោបូអុីស្ត សង្កាត់លេខ៤ ក្រុងព្រះសីហនុ​

ចែករំលែក៖

ខេត្ត​ព្រះសីហនុ៖​ ទីតាំង​កាសុីណូយីហោ” ហ្គោបូអុីស្ត “ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ​ ត្រូវ​បាន​អគ្គិភ័យ​ឆាប​ឆេះ​ទាំង​ថ្ងៃ​បង្កការ​ភ្ញាក់ផ្អើល​ដល់​កម្លាំង​សមត្ថកិច្ច​ជំនាញ​ ចេញ​រថយន្ត​ពន្លត់​អគ្គីភ័យ​ចុះទៅ​ជួយអន្ករគមន៍បាញ់​ពន្លត់​ទាន់ពេលវេលា​។ 

ហេតុការណ៍​ខាងលេីនេះ​ បានកេីតឡេីង​វេលាម៉ោង១៣​ និង៣០នាទីរសៀល ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ នៅចំណុចបន្ទប់បុគ្គលិកស្នាក់នៅជាន់ទី៣ កាសុីណូ ហ្គោបូអុីស្ត ស្ថិតក្នុងក្រុមទី១៥ ភូមិ៣ សង្កាត់លេខ៤ ក្រុងព្រះសីហនុ។ 

កម្លាំងជំនាញ នៃការិយាល័យជំនួយមនុស្សធម៌  កងរាជអាវុធហត្ថខេត្ត និងមូលដ្ឋានកងរាជអាវុធហត្ថក្រុងព្រះសីហនុ ដឹកនាំដោយលោក វរសេនីយ៍ឯក ឆេង វុទ្ធី នាយសេនាធិការ ចេញជួយអន្តរាគមន៍សង្គ្រោះភ្លាមៗ នៅទីតាំងកន្លែងកើតហេតុ។ 

ហេតុការណ៍គ្រោះអគ្គិភ័យ បណ្តាលឱ្យឆេះខូចខាត សម្ភារៈក្នុងបន្ទប់ទាំងស្រុង តែមិនបង្កអោយមនុស្សរងរបួស ឬគ្រោះថ្នាក់ដល់អាយុជីវិតមនុស្ស រីឯមូលហេតុសមត្ថកិច្ចជំនាញឲ្យដឹងថាបណ្តាលមកពីឆ្លងចរន្តអគ្គិសនី។ 

ក្នុងប្រតិបត្តិការសង្រ្គោះនេះ ដោយមានការចូលរួមសហការពីកម្លាំងជំនាញ អង្គភាពជំនាញពាក់ព័ន្ធក្នុងខេត្ត ចំពោះមុខអគ្គិភ័យខាងលើត្រូវបានគ្រប់គ្រង់បានទាំងស្រុង នៅវេលាម៉ោង១៣:៤០នាទីរសៀល ថ្ងៃខែឆ្នាំដដែល៕

ដោយ​៖ តារា​


ចែករំលែក៖