ព័ត៌មានទាន់ហេតុការណ៍៖

កីឡាករ កីឡាការិនី ពិការភាពចូលរួមតេស្តសមត្ថភាពកីឡាលើវិញ្ញាសារផ្សេងៗ សម្រាប់ត្រៀមប្រកួតការជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦

ចែករំលែក៖

ភ្នំពេញ៖ ព្រឹកថ្ងៃ១៣ ខែមករា ឆ្នាំ២០២៣ នៅពហុកីឡាដ្ឋានជាតិអូឡាំពិកលោក ចាប តូ អនុរដ្ឋលេខាធិការ ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា បានដឹកនាំកីឡាករ កីឡាការិនីជនមានពិការភាពភ្នែក និងកាយសម្បទាចូលរួមធ្វើតេស្ត សម្ថតភាពលើវិញ្ញាសាររត់ចំងាយ ចោលដដែក ចោលស្នរ សម្រាប់ត្រៀមប្រកួតពេលវេលានៅខាងមុខនេះសម្រាប់ឆ្នាំ ២០២៤ ដើម្បីជ្រើសរើសជើងឯកថ្នាក់ជាតិ និងត្រៀមចូលរួមទៅប្រកួតអាស៊ានប៉ារ៉ាហ្គេមនៅប្រទេសថៃឆ្នាំ ២០២៦។

កីឡាករ កីឡាការិនី ដែលបានចូលរួមតេស្តសម្ថតភាព នៅថ្ងៃនេះមាន ៣៥រូប ប្រុស២៧នាក់ ស្រី៨នាក់ ពិការភាពភ្នែក ៣២នាក់ និងពិការកាយសម្បទា ៣នាក់។

នៅឆ្នាំ ២០២៣ កន្លងទៅពេលប្រទេសកម្ពុជាធ្វើជាម្ចាស់ផ្ទះស៊ីហ្គេម និងអាស៊ានប៉ារ៉ាហ្គេម កីឡាករកីឡាការិនីដែលស្នាក់នៅក្នុងសមាគម និងស្ថិតនៅក្រោមការគ្រប់គ្រងរបស់សមាគមន្ត្រីសំនៀងជនពិការបានចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ប៉ារ៉ាហ្គេមនិងទទួលបានមេដៃប្រាក់ ២គ្រឿង និងសំរិទ្ធ ៧គ្រឿង លើវិញ្ញាសារត់ប្រណាំង 1500m 800m 400m 200m 100m វិញ្ញាសារចោលដុំដែកទម្ងន់ ៧គីឡូ ៥គីឡូ ៤គីឡូ ចោលថាស ចោលស្នរ និងលោតចម្ងាយ៕

ដោយ៖ សូរិយា


ចែករំលែក៖