ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធ ៥១នាក់ នៃលទ្ធផលបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណីទូទាំងប្រទេសថ្ងៃទី១៣ មករា

ចែករំលែក៖

ភ្នំពេញ៖ គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! ជនសង្ស័យចំនួន ៥១ នាក់ (ស្រី ០៦នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ២៥ករណី ទូទាំងប្រទេសនៅថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៤ ។​ នេះបេីយោង​តាមរបាយការណ៍របស់អគ្គ​ស្នងការ​ដ្ឋាន​នគរបាល​ជាតិ​។ 

របាយការណ៍ដដែល​ បានគូសបញ្ជាក់ថា​ ក្នុងចំណោមជនសង្ស័យចំនួន ៥១នាក់ រួមមាន៖​ ជួញដូរ ៣ករណី ឃាត់ ៥នាក់(ស្រី ០នាក់),​ ដឹកជញ្ជូន រក្សាទុក ១៤ករណី ឃាត់ ២៧នាក់(ស្រី ៦នាក់),ចាត់ចែង សម្រួល ១ករណី ឃាត់ ១នាក់(ស្រី ០នាក់),ប្រើប្រាស់ ៧ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី១៣ ខែមករា រួមមាន៖​ មេតំហ្វេតាមីន​ ម៉ាទឹកកក​(Ice) ស្មេីនិង​ ២១៦៧,០៩ក្រាម និង៨កញ្ចប់តូច។​ មេតំហ្វេតាមីន(Wy) ស្មេីនិង​ ១,១៧ក្រាម។​ កេតាមីន(Ke) ស្មេីនិង​ ៣,៩១ក្រាម។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១៣​ អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ១១អង្គភាព

១ / បន្ទាយមានជ័យ៖ រក្សាទុក ២ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ០ករណី ឃាត់ ១នាក់ ចាប់យកIce ១,៣១ក្រាម និងWy ១,១៧ក្រាម។

២ / បាត់ដំបង៖ រក្សាទុក ១ករណី ឃាត់ ៣នាក់ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៣ក្រាម។

៣ / កំពង់ចាម៖ ជួញដូរ ២ករណី ឃាត់ ២នាក់ ប្រើប្រាស់ ២ករណី ឃាត់ ៧នាក់ ចាប់យកIce ១០០,៦៣ក្រាម។

៤ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៧នាក់ ស្រី ៤នាក់ ចាប់យកIce ១៦,២៨ក្រាម។

៥ / កំពង់ស្ពឺ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ស្រី ១នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ០,៧២ក្រាម។

៦ / មណ្ឌលគីរី៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ៦,៥២ក្រាម។

៧ / រាជធានីភ្នំពេញ៖ រក្សាទុក ២ករណី ឃាត់ ២នាក់ ចាត់ចែង ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៤ករណី ឃាត់ ៩នាក់ ចាប់យកIce ២កញ្ចប់តូច។

៨ / រតនគិរី៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ១កញ្ចប់តូច។

៩ / ព្រះសីហនុ៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកKe ៣,៩១ក្រាម។

១០ / ស្វាយរៀង៖ រក្សាទុក ៣ករណី ឃាត់ ៥នាក់ ស្រី ១នាក់ ចាប់យកIce ៥កញ្ចប់តូច។

១១ / ឧត្តរមានជ័យ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,១៩ក្រាម។

ដោយឡែក​កម្លាំងកងរាជអាវុធហត្ថរាជធានី-ខេត្ត​ ២អង្គភាព

១ / រាជធានីភ្នំពេញ៖ ជួញដូរ ១ករណី ឃាត់ ៣នាក់ ចាប់យកIce ២០៤០,៩១ក្រាម។

២ / ស្វាយរៀង៖ អនុវត្តន៍ដីកា ១ករណី ចាប់ ១នាក់៕

ដោយ​៖ តារា​


ចែករំលែក៖