ភ្នំពេញ៖ យោងតាមសេចក្ដីរាយការណ៍របស់ប្រជាពលរដ្ឋរស់នៅក្នុងមូលដ្ឋានសង្កាត់ស្រះចក ខណ្ឌដូនពេញ កំពុងព្រួយបារម្ភពីបញ្ហាសុខសុវត្ថិភាពចំពោះកូនៗរបស់ពួកគេាត់ដែលកំពុងតែវក់វីជាមួយការលេងល្បែងស៉ីសងភ្នាល់បាល់ខុសច្បាប់តាមប្រព័ន្ធអ៉ីនធេីណេត និងបានគេចរៀនមិនចូលសាលា មិនតែប៉ុណ្ណោះមានទាំងក្មេងទំនេីងមិនស្គាល់អត្តសញ្ញាណនាំគ្នាចូលលេងទាំងយប់ថ្ងៃ ២៤ម៉ោងលេី២៤ម៉ោង យ៉ាងអានាធិបតេយ្យ និងស្នេីសុំឱ្យអាជ្ញាធរមូលដ្ឋានមានវិធានការបង្រ្កាបផង។
ជាក់ស្ដែងទីតាំងលេងអនឡាញភ្នាល់បាល់តាមប្រព័ន្ធអ៉ីនធេីណេតខុសច្បាប់នេះ ទី១ ស្ថិតនៅចំណុចផ្ទះ៤៦ ផ្លូវលេខ៧០ សង្កាត់ស្រះចក ខណ្ឌដូនពេញ និងទី២ នៅចំណុចផ្ទះគ្មានលេខ ផ្លូវលេខ៤៧ សង្កាត់ស្រះចក ខណ្ឌដូនពេញ។
សេចក្ដីរាយការណ៍ដដែលបន្តថា បច្ចុប្បន្ន ទីតាំងនេះកំពុងបេីកលេងយ៉ាងរំភើយទាំងយប់ថ្ងៃ គឺ២៤ម៉ោងលើ២៤ម៉ោង ដោយភ្នាល់ដាក់លុយច្រេីនៗ និងសប្បាយអេីងកងមិនខ្វល់ពីការបង្រ្កាបរបស់ក្រុមកងកម្លាំងមានសមត្ថកិច្ច ដោយមិនព្រមអនុវត្តទៅនឹងប្រសាសន៍រាជរដ្ឋាភិបាល ដែលបានជំរុញឱ្យអាជ្ញាធរមានសមត្ថកិច្ចមូលដ្ឋានគ្រប់ស្រុក-ក្រុង និងខេត្ត ទាំងអស់ត្រូវតែចុះបង្ក្រាបទីតាំងបនល្បែងស៉ីសងខុសច្បាប់គ្រប់ប្រភេទ ដើម្បីបង្ការនិងទប់ស្កាត់នូវការជួញដូរគ្រឿងញៀន និងមនុស្សគ្រប់ទម្រង់។
ដូច្នេះប្រជាពលរដ្ឋរស់នៅក្បែរទីតាំងល្បែងអនឡាញខាងលើនេះ សូមអំពាវនាវដល់អាជ្ញាធរមូលដ្ឋានថ្នាក់ខណ្ឌ គួរតែមានវិធានការបង្ក្រាបទីតាំងបនល្បែងស៊ីសងខុសច្បាប់ទាំងអស់ក្នុងមូលដ្ឋានរបស់ខ្លួន។ ខណៈបច្ចុប្បន្ននេះ រាជរដ្ឋាភិបាល បានបង្ហាញពីបញ្ហាអាទិភាពទាំង ៦របស់ក្រសួងមហាផ្ទៃនៅក្នុងអាណត្តិថ្មីនេះ ការបង្ក្រាបល្បែងស៊ីសង គឺជាវិធានការដ៏ក្តៅគគុកមួយផងដែរ ពីលើ បញ្ហាគ្រឿងញៀន បទល្មើសព្រហ្មទណ្ឌទូទៅ ក្រុមក្មេងទំនើង បញ្ហាចរាចរណ៍ ការជួញដូរមនុស្ស និងបញ្ហានានាដែលកើតឡើងតាមបណ្ដាព្រំដែនកម្ពុជា។
ក្រោមទស្សនៈ «អ្វីៗដើម្បីភាពកក់ក្តៅ ជូនប្រជាពលរដ្ឋ» របស់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា កំណែទម្រង់ជាច្រើនត្រូវបានធ្វើឡើងជាបន្តបន្ទាប់។ ជាពិសេស គឺការអនុវត្តវិន័យរបស់កងកម្លាំងនគរបាលជាតិលេខ០០៦ ដែលឈានដល់ការបញ្ចប់មុខតំណែងតួនាទី បន្ថយឋានន្តរស័ក្តិ និងការបណ្ដេញចេញពីក្របខ័ណ្ឌលើមន្ត្រីនគរបាលមួយចំនួន ដែលក្នុងនោះ មានមន្ត្រីមួយចំនួន ត្រូវបានចាត់វិធានការណ៍ ដោយឥតមានការយល់យោគពាក់ព័ន្ធជាមួយនឹងការប្រើប្រាស់គ្រឿងញៀន ឬបទល្មើសគ្រឿងញៀនផ្សេងៗទៀត ស្របតាមអនុសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត «សម្អាតផ្ទះយើង»៕
ដោយ៖ តារា