ព័ត៌មានទាន់ហេតុការណ៍៖

សម្ដេចធិបតី​ ហ៊ុន​ ម៉ាណែត​ សូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុត

ចែករំលែក៖

ទីក្រុង​ប៉ារីស​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នាល្ងាចថ្ងៃសៅរ៍ ទី១៤ មករា ២០២៤​ នៅឯទីក្រុងប៉ារីស សាធារណរដ្ឋបារាំង​ សម្ដេចសូមថ្លែងអំណរគុណបងប្អូនប្រជាពលរដ្ឋខ្មែរ និងនិស្សិតរស់នៅទ្វីបអឺរ៉ុបដែលបានមកទទួលស្វាគមន៍យ៉ាងកក់ក្តៅ និងស្និទ្ធស្នាលជាទីបំផុតដល់ខ្ញុំ និងភរិយា ព្រមទាំងគណៈប្រតិភូរាជរដ្ឋាភិបាលកម្ពុជា​ សម្រាប់ដំណើរបំពេញទស្សនកិច្ចផ្លូវការនៅប្រទេសបារាំង​ និងស្វីស។ 

សូមជម្រាបជូនថា​ ប្រជាពលរដ្ឋច្រើនកុះករ មកទទួលស្វាគមន៍ដំណើរអញ្ជើញដល់ សហភាពអ៉ឺរ៉ុបរបស់​សម្តេច​ធិប​តី និងលោកជំទាវស្រី​បណ្ឌិត​ ពេជ​ ចន្ទមុន្នី​ នៅសណ្ឋាគារកន្លែងស្នាក់នៅរបស់ សម្តេច មុនធ្វើដំណើរបន្តទៅទីក្រុងដាវ៉ូស ប្រទេសស្វីសនោះ មានប្រជាពលរដ្ឋខ្មែរដែលកំពុងរស់នៅក្នុងប្រទេស​បារាំង និងបណ្តាប្រទេសនានាក្នុងទ្វីបអឺរ៉ុបច្រើនកុះករ បានអញ្ជើញមកស្វាគមន៍ដំណើររបស់​សម្តេច​ធិប​តី និងលោកជំទាវបណ្ឌិត ប្រកបដោយមនោសញ្ចេតនាគោរពស្រឡាញ់ និងនឹករលឹកយ៉ាង​ជ្រាលជ្រៅ​បំផុត​៕

ដោយ៖ ស តារា


ចែករំលែក៖