ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យ៣នាក់ក្រោយប្រេីដាវដេញកាប់បុរស២នាក់

ចែករំលែក៖

ភ្នំពេញ៖​ បុរស២នាក់ជិះម៉ូតូតាមដងផ្លូវត្រូវជនសង្ស័យ៣នាក់ប្រដាប់ដោយដាវនិងដែកឆាបដេញកាប់​ ចាក់តែត្រូវកម្លាំងសមត្ថកិច្ចល្បាតមកទាន់ឃាត់ខ្លួនបានភ្លាមៗ។ 

ហេតុការណ៍នេះបានកេីតឡេីងកាលពីវេលាម៉ោង១១និង៥០នាទីយប់​ ថ្ងៃទី១៣​ ខែមករា​ ឆ្នាំ២០២៤​ នៅភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យទី១ឈ្មោះ ហឿន​ តារា​ ភេទប្រុសអាយុ១៩ឆ្នាំ​ មុខរបរជាជាង​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យទី២ឈ្មោះ ជា​ សារួន​ ភេទប្រុសអាយុ១៩​ ឆ្នាំ​ មុខរបរកម្មករោងចក្រ​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ជនសង្ស័យទី៣ឈ្មោះ​ អឿន​ ចាន់រដ្ឋ​ ភេទប្រុសអាយុ១៨ឆ្នាំ​ មុខរងរបរកម្មរោងចក្រ​ ស្នាក់នៅភូមិថ្មគោល​ សង្កាត់ចោមចៅទី២​ ខណ្ឌពោធិ៍សែនជ័យ។ 

ចំណែកជនរងគ្រោះទី១ឈ្មោះ ខុំ​  ថាំងចេង​ ភេទប្រុសអាយុ២៨ឆ្នាំ​ មុខរបរបេីកបរ​ ស្នាក់នៅភូមិព្រៃមាន​ សង្កាត់ក្រាំងធ្នង់​ ខណ្ឌសែនសុខ។ 

ទី២ឈ្មោះ សុខ​ វីសាល​ ភេទប្រុសអាយុ៣២ឆ្នាំ​ មុខរបរជាជាង​ ស្នាក់ភូមិគោកចំបក់​ សង្កាត់ចោមចៅទី១​ ខណ្ឌពោធិ៍សែនជ័យ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុជនរងគ្រោះជិះម៉ូតូម៉ាកBeat​ ពណ៌ក្រហម​ ពាក់ស្លាកលេខកំពង់ស្ពឺ​ 1W 7545 ចេញពីកន្លែងបុណ្យភូមិនៅភូមិគោកចំបក់​ ខណៈមកដល់ក្បែរវត្តអង្គតាមិញស្រាប់តែមានជនសង្ស័យមួយក្រុមជិះម៉ូតូម៉ាកស្កូបពីពណ៌ស​ ពាក់ស្លាកលេខភ្នំពេញ1KH 8076 បញ្ច្រាសទិញគ្នាមកបុកម៉ូតូជនរងគ្រោះបណ្តាលឱ្យដួលរងការខូចខាត​ ភ្លាមនោះជនសង្ស័យបានដកដែកឆាបចេញពីចង្កោះដេញចាក់ជនរងគ្រោះតែមិនត្រូវ ភ្លាមនោះស្រាប់តែមានកម្លាំងនគរបាលល្បាតក្នុងមូលដ្ឋានមកដល់ក៏ឃាត់ខ្លួនជនសង្ស័យបានភ្លាមៗតែម្តង។ 

ក្រោយឃាត់ខ្លួនសមត្ថកិច្ចឆែកឆេក្នុងមួករកឃេីញដាវកែឆ្នៃមួយដេីមទៀត។ នៅមុខសមត្ថកិច្ចជនសង្ស័យបានសារភាពថាពួកគេពិតជាបានទុកដាវនិងដែកឆាបនៅជាប់ម៉ូតូពិតប្រាកដមែន។ 

បច្ចុប្បន្នជនសង្ស័យកំពុងសួរនាំនៅអធិការដ្ឋា​ននគរបាលខណ្ឌពោធិ៍សែនជ័យដេីម្បីចាត់ការតាមនីតិវិធី៕

ដោយ៖សុខាសែនជ័យ


ចែករំលែក៖