ព័ត៌មានទាន់ហេតុការណ៍៖

Lionel Messi និង Luis Suarez បានហ្វឹកហាត់ជាមួយគ្នាជាលើកដំបូងត្រៀមប្រកួតជាមួយនឹង Cristiano Ronaldo

ចែករំលែក៖

អតីត ខ្សែប្រយុទ្ធរបស់ក្លិបBarcelona កីឡាករLionel Messi និង Luis Suarez បានហ្វឹកហាត់ជាមួយគ្នាជាលើកដំបូងជាមួយ Inter Miami ក្នុងទឹកដីសហរដ្ឋអាមេរិក ដើម្បីត្រៀមខ្លួនប្រកួតលក្ខណៈ​មិត្តភាពនៅតំបន់អាស៊ី។

ជាមួយនឹងកាលវិភាគដ៏មមាញឹក សម្រាប់ការប្រកួតរដូវកាលថ្មីMLS គេទើបតែបានឃើញ រូបភាព និងវីដេអូពីការហ្វឹកហាត់រួមគ្នាលើកដំបូងរបស់ Lionel Messi និង Luis Suarezក្រោយពួកគេបានបែកគ្នាចាំតាំងពីនៅក្នុងក្លិបBarcelona

Inter Miami នឹងមានការប្រកួតមិត្តភាព ចំនួន៧ប្រកួត តែអ្វីដែលគេចាប់អារម្មណ៍ខ្លាំងជាងគេគឺការធ្វើរដំណើរមកកាន់អាស៊ី ប្រទេសអារ៉ាប៊ីសាអ៊ូឌីតប្រកួតទល់នឹងក្រុម Al-Hilal នៅថ្ងៃទី ២៩ ខែមករា ហើយបន្ទាប់មកប្រកួតជាមួយ Cristiano Ronaldo នៅ Al-Nassr នៅថ្ងៃទី ១ ខែកុម្ភៈ។

ប្រកួតមិត្តភាពចប់ទាំងអស់នៅថ្ងៃទី១៥ខែកុម្ភៈ ត្រឹមតែ៦ថ្ងៃមុនការប្រកួតបើករដូវកាល MLS នៅផ្ទះ Inter Miami ប្រកួតនឹង Real Salt Lake ៕

ដោយ៖ ភារៈ


ចែករំលែក៖