ភ្នំពេញ៖ អគ្គិភ័យបានឆាបឆេះបន្ទប់មួយកន្លែងក្នុងទីលានបាញ់កាំភ្លើងដែលស្ថិតក្នុងនៅ ភូមិខ្វែ សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ កាលពីវេលាម៉ោង ១១និង០០នាទីព្រឹក ថ្ងៃទី១៤ ខែមករា ឆ្នាំ២០២៤ផ្អេីលសមត្ថកិច្ចចុះអន្តរាគមន៍ភ្លាមៗ។
ម្ចាស់ទីតាំងឈ្មោះ ព្រំ ធា ភេទប្រុស អាយុ ៦៦ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ: ទីប្រឹក្សាក្រសួងមហាផ្ទៃ។
ទីតាំងដែលឆាបឆេះប្រភេទសំណង់: ថ្មប្រក់ស័ង្កសី ទំហំ ២៣ម៉ែត្រx ៧៧ម៉ែត្រ។
សមត្ថកិច្ចបានបញ្ជាក់ថា ក្នុងហេតុការណ៍គ្រោះអគ្គិភ័យខាងលេីនេះ ខូចខាតសម្ភារៈ ឆេះផ្នែកខាងក្រោយនៃទីលានបាញ់កាំភ្លើង ទំហំ ១៤ម៉ែត្រx ២៣ម៉ែត្រ អស់មួយផ្នែកខាងក្រោយ ហើយពុំបានឆេះរាលដាលដល់អ្នកក្បែរខាងឡើយ ។
ក្នុងរង្វង់ប្រតិបត្តិការខាងលេីនេះ រថយន្តពន្លត់អគ្គិភ័យមកអន្តរាគមន៍រួមមាន ៖
-រថយន្តការិយាល័យអគ្គិភ័យ : ចំនួន ១៣គ្រឿង ប្រេីប្រាស់ទឹកអស់ចំនួន ៥២ឡាន ស្មើរនឹង ២០៨ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យក្រសួងមហាផ្ទៃចំនួន ០២គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០៤ឡាន ស្មើរនឹង ១៦ម៉ែត្រគូប ។
-រថយន្តអគ្គិភ័យបញ្ជាការដ្ឋានពិសេសចំនួន ០៣គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ៣០ឡាន ស្មើរនឹង ១២០ម៉ែត្រគូប។
-រថយន្តអគ្គិភ័យក្រុមហ៊ុនស្រាបៀរកម្ពុជាចំនួន ០១គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន ០១ឡានស្មើរនឹង ០៦ម៉ែត្រគូប ។
អគ្គិភ័យត្រូវបានគ្រប់គ្រងបានទាំងស្រុងនៅវេលាម៉ោង ១៣និង០០នាទីរសៀល នាថ្ងៃខែ ឆ្នាំដដែល។
សមត្ថកិច្ចបានបញ្ជាក់ថា មូលហេតុនៃការឆាបឆេះខាងលេីបណ្តាលមកពីឆ្លងចរន្តអគ្គិសនី៕
ដោយ៖សុខាសែនជ័យ