ព័ត៌មានទាន់ហេតុការណ៍៖

លោកឧត្ដមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការនគរបាលខេត្តព្រៃវែងបើកវគ្គបណ្ដុះបណ្ដាលជំនាញបង្ការ និងបង្ក្រាបបទល្មើសគ្រឿងញៀន

ចែករំលែក៖

ខេត្តព្រៃវែង ៖  ថ្ងៃចន្ទ ៥កើត ខែបុស្ស ឆ្នាំថោះបញ្ចស័ក ពុទ្ធសករាជ ២៥៦៧ត្រូវនឹងថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ នៅសាលប្រជុំធំ ទួលបារាយណ៍អណ្ដែត នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង បានរៀបចំពិធីបើកវគ្គបណ្ដុះបណ្ដាលជំនាញបង្ការ និង បង្ក្រាបបទល្មើសគ្រឿងញៀនសិក្សារយៈ០២ សប្ដាហ៍ក្រោមអធិបតីភាពលោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោ ឈឿន ប៊ុនឆន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តព្រៃវែង ដោយមានការអញ្ជើញចូលរួមពីលោកនាយករងមន្ទីរប្រឆាំងគ្រឿងញៀន លោកស្នងការរង លោកនាយ-នាយរងការិយាល័យប្រយុទ្ធប្រឆាំងបទល្មើសគ្រឿងញៀន និងមន្ត្រីនគរបាលជាសិក្ខាកាមជាច្រើនរូបទៀត។

ក្នុងឱកាសនេះ បានទទួលការអញ្ជើញចូលរួមធ្វើបទឧទ្ទេសនាមដោយលោកឧត្ដមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរប្រឆាំងគ្រឿងញៀន និងលោកឧត្តមសេនីយ៍ទោស្នងការ បានក្រើនរំលឹកដល់សិក្ខាកាមទាំងអស់ឲ្យខិតខំសិក្សារៀនសូត្រ យកចំណេះដឹង ជំនាញដើម្បីបំពេញរាល់ចំណុចខ្វះខាតក្នុងការពង្រឹងសមត្ថភាព ធ្វើនិតីវិធីការងារនៅតាមអង្គភាពរៀងៗខ្លួន។ 

«សូមជៀសឱ្យឆ្ងាយពីគ្រឿងញៀន គ្រឿងញៀនបំផ្លាញអនាគតអ្នក និងគ្រួសារអ្នក !» ៕

ដោយ ៖ សិលា


ចែករំលែក៖