ព័ត៌មានទាន់ហេតុការណ៍៖

ប្រមុខ​ដឹកនាំ​កម្ពុជា​ ជួបជាមួយ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ

ចែករំលែក៖

ទីក្រុង​ប៉ារីស​៖​ សម្ដេចមហាបវរធិបតី​ ហ៊ុន​ ម៉ាណែត​ នាយករដ្ឋមន្ត្រីកម្ពុជា​ នៅព្រឹកថ្ងៃចន្ទ ទី១៥ មករា ២០២៤​ នៅទីក្រុងប៉ារីស សាធារណរដ្ឋបារាំង​ បានជួបជាមួយ លោក Geoffrey LADET នាយកប្រតិបត្តិក្រុមហ៊ុន PuyDuFou ប្រចាំទ្វីបអាស៊ី ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

ក្រុមហ៊ុន PuyDuFou ជាក្រុមហ៊ុនវិនិយោគទៅលើឧទ្យានកម្សាន្ត និងកំពុងបណ្តាក់ទុននៅកម្ពុជា ក្រោមកិច្ចសហការ ភាពជាដៃគូរវាងក្រុមហ៊ុនបារាំង ICONEM និងក្រុមហ៊ុន Confluences របស់កម្ពុជា បាននិងកំពុងបង្កើតគម្រោង “Immersive Angkor” ដែលជាសារមន្ទីរនិម្មិតដំបូងគេបង្អស់នៅកម្ពុជា ដែលមានទីតាំងក្នុងខេត្តសៀមរាប។

ជាមួយគ្នានេះ​ លោកនាយករដ្ឋមន្ត្រីកម្ពុជា​ ក៏បានជួបជាមួយ លោក  Emmanuel Rochas នាយកប្រតិបត្តិ Wholesale International Group និងជាតំណាង​ Orange Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ។

Orange Group ជាក្រុមហ៊ុនប្រតិបត្តិករទូរគមនាគមន៍ និងផ្គត់ផ្គង់សេវាឌីជីថលឈានមុខ របស់បារាំង និងលើពិភពលោក ដែលមានអតិថិជនចំនួន ២៦៦លាននាក់ ទូទាំងពិភពលោក និងមានបុគ្គលិកចំនួន ១៣៦ ០០០នាក់ ដោយប្រតិបត្តិការ នៅក្នុងប្រទេសចំនួន២៦ ក្នុងតំបន់អឺរ៉ុប មជ្ឈឹមបូព៌ា និងអាហ្វ្រិក។ 

ក្រុមហ៊ុន បានធ្វើការជាមួយប្រតិបត្តិករកម្ពុជាទាំងអស់លើសេវាអន្តរជាតិ (International Service) និងភាពជាដៃគូអស់រយៈពេលជាង ៣០ ឆ្នាំមកហើយ។ ក្រុមហ៊ុន មានកិច្ចសហការជាមួយក្រុមហ៊ុន Royal Group ជាពិសេសក្រុមហ៊ុន CAMGSM (Cellcard) ក្នុងការតភ្ជាប់ជាសំឡេងអន្តរជាតិ SMS, Roaming និង Internet តាមរយៈការផ្តល់សេវាអន្តរជាតិទ្វេភាគី៕

ដោយ​៖ តារា​


ចែករំលែក៖