ព័ត៌មានទាន់ហេតុការណ៍៖

រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជានេសាទឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា

ចែករំលែក៖

ភ្នំពេញ ៖ រដ្ឋបាលជលផល ជូនដំណឹងដល់ប្រជានេសាទឱ្យផ្អាកការធ្វើនេសាទត្រីកាម៉ុង ឬប្លាធូ ក្នុងដែននេសាទសមុទ្រកម្ពុជា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២៤នេះ ព្រោះជារដូវបន្តពូជ និងពងកូន ។ 

រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រអាញ់ និងនេសាទ សូមជូនដំណឹងដល់ប្រជានេសាទនៅតំបន់ ឆ្នេរសមុទ្រឱ្យបានជ្រាបថា ចាប់ពីថ្ងៃទី១៥ ខែមករា រហូតដល់ថ្ងៃទី៣១ ខែមីនា គឺជារដូវបន្តពូជ និងពងកូនរបស់ត្រី កាម៉ុង ប្លាធូ ក្នុងដែននេសាទសមុទ្រនៃព្រះរាជាណាចក្រកម្ពុជា។ ដូច្នេះដើម្បីធានាបាននិរន្តរភាពផលស្តុកក្នុងធម្មជាតិ សូមប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាប៉ុង ខ្លាចូ ទាំងអស់ សូមផ្អាកសកម្មភាពការនេសាទត្រីកាម៉ុង “ច្ឆាចូ តាមពេលវេលាដូចមានក្នុងសេចក្តីជូនដំណឹងនេះ។

រដ្ឋបាលជលផលសង្ឃឹមថា បងប្អូនប្រជាពលរដ្ឋដែលប្រកបរបរនេសាទត្រីកាម៉ុង ប្លាធូ – ទាំងអស់ នឹង ចូលរួមអនុវត្តតាមខ្លឹមសារនៃសេចក្តីជូនដំណឹង ដើម្បីរួមចំណែកថែរក្សា និងការពារធនបានផលផលសមុទ្រឱ្យមានប្រសិទ្ធភាព ៕ 

ដោយ ៖ សិលា


ចែករំលែក៖