ភ្នំពេញ៖ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា គិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគចំនួន ១០ ដែលមានទុនវិនិយោគសរុបប្រមាណជាង ៦០លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១២,៦៩៥កន្លែង។ នេះបេីយោងតាមប្រភពព័ត៍មានពីរបាយការណ៍របស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា(CDC ) បានឱ្យដឹងកាលពីថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤។
គួរបញ្ជាក់ជូនផងដែរថា គម្រោងវិនិយោគដែលទទួលបានការអនុម័តគិតត្រឹមថ្ងៃទី១៥ ខែមករា ឆ្នាំ២០២៤ រួមមានដូចខាងក្រោម៖
*១.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ នៅស្រុកស្អាង ខេត្តកណ្តាល។
*២.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅក្រុងច្បារមន ខេត្តកំពង់ស្ពឺ។
*៣.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។
*៤. គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
*៥.គម្រោងវិនិយោគបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ។
*៦. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងបន្សំសម្លៀកបំពាក់, កាបូប, និងស្បែកជើង នៅស្រុក សំរោងទង ខេត្តកំពង់ស្ពឺ។
*៧. គម្រោងវិនិយោគបង្កើតរោងចក្រផលិតគ្រឿងអេឡិចត្រូនិក នៅស្រុកសំរោង ខេត្តតាកែវ។
*៨.គម្រោងវិនិយោគបង្កើតរោងចក្រផលិតផលិតផលពីប្លាស្ទិក (ធុងទឹកកក, ធុង និងប្រអប់រក្សាកម្ដៅ, និងទូកកៃយ៉ាក់) នៅស្រុកគងពិសី ខេត្តកំពង់ស្ពឺ។
*៩. គម្រោងវិនិយោគបង្កើតរោងចក្រផលិតស្បែកជើង និងគ្រឿងបន្សំស្បែកជើង នៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។
*១០.គម្រោងវិនិយោគបង្កើតរោងចក្រផលិតអំពូលភ្លើងគ្រប់ប្រភេទ និងគ្រឿងបន្លាស់ នៅស្រុកត្រាំកក់ ខេត្តតាកែវ៕
ដោយ៖ តារា