ភ្នំពេញ ៖ លោកឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ ចេញប្រកាស ស្តីពី ការបណ្ដេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ
ដោយអនុវត្តវិន័យចំពោះលោកវរសេនីយ៍ត្រី សួន តុសិតពិទូរ្យ អត្តលេខ ៧៩២១៧ នាយរង ការិយាល័យរដ្ឋបាល-សរុប នៃមន្ទីរបបទល្មើសគ្រឿងញៀន ចំណុះអគ្គស្នងការដ្ឋាននគរបាលជាតិ តាមរូបភាព ដកហូតមុខតំណែង ឋានន្តរស័ក្តិ និងបណ្តេញចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ។
មូលហេតុ : ល្មើសវិន័យរបស់កងកម្លាំងនគរបាលជាតិ។
ប្រាក់បៀវត្ស និងរបបឧបត្ថម្ភផ្សេងៗត្រូវបានកាត់ផ្តាច់ និងលុបចេញពីក្របខ័ណ្ឌមន្ត្រីនគរបាលជាតិ ចាប់ពីខែ មីនា ឆ្នាំ២០២៤ តទៅ។
បទប្បញ្ញត្តិទាំងឡាយណាដែលផ្ទុយនឹងប្រកាសនេះ ត្រូវទុកជានិរាករណ៍។
អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋាន អគ្គស្នងការនៃអគ្គស្នងការដ្ឋាននគរបាលជាតិ អគ្គនាយក នៃអគ្គនាយកដ្ឋានភស្តុភារ និងហិរញ្ញវត្ថុ អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានមនុស្ស ប្រធាននាយកដ្ឋាន កណ្តាលនគរបាលយុត្តិធម៌ ប្រធាននាយកដ្ឋានបុគ្គលិកមន្ត្រីនគរបាលជាតិ ប្រធាននាយកដ្ឋានគោលនយោបាយ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន ប្រធាននាយកដ្ឋាន-អង្គភាពពាក់ព័ន្ធ និងសាមីខ្លួនដែលមានឈ្មោះ ក្នុងប្រការ១ ត្រូវអនុវត្តតាមប្រកាសនេះចាប់ពីថ្ងៃចុះហត្ថលេខាតទៅ ៕
ដោយ ៖ សិលា