ព័ត៌មានទាន់ហេតុការណ៍៖

បញ្ជូន​ខ្លួន​លោក​ផ្កាយ១ ង៉ា​ម រី ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នាព្រឹក​ថ្ងៃ​ទី​១៩ ខែមករា កម្លាំងកងអន្តរាគមន៍ការពារសន្តិសុខម៉ត់ចត់បំផុត !

ចែករំលែក៖

 ខេត្តកំពង់ស្ពឺ ៖ លោក​ផ្កាយ១ ង៉ា​ម រី ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ពេល​នេះ​ត្រូវ​បាន​កូនចៅ​របស់​លោក​នៅ​កង​អន្តរាគមន៍​ការពារ​យ៉ាង​ព្រោងព្រាត​ជាទី​បំផុត​ គ្រា​ដែល​លោក​ត្រូវបាន​បញ្ជូន​ខ្លួន​ទៅ​កាន់​អយ្យការ​សាលាដំបូង​ខេត្តកំពង់ស្ពឺ​នាព្រឹក​ថ្ងៃ​ទី​១៩ ខែមករា ឆ្នាំ​២០២៤ ពាក់ព័ន្ធការ​ក្លែង​ឯកសារ​រៀប​ការ​ប្រពន្ធ​ថ្មី​ ក្រោយពេលប្រពន្ធដើមប្តឹង។

​សូមបញ្ជាក់ថា ៖ ប្រពន្ធដើម​របស់​លោក ង៉ា​ម រី គឺជា​អធិការរង​មួយ​រូបនៅ​ខណ្ឌ​សែន​សុខ រាជធានីភ្នំពេញ ។

លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានបញ្ជាក់ថា ៖ លោក​ផ្កាយ១ ង៉ា​ម រី ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ត្រូវបានឃាត់ខ្លួននៅល្ងាចថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ តាមបញ្ជាព្រះរាជអាជ្ញា ។ 

សូមជម្រាបជូនថា ៖ ផ្ទុះរឿងឧត្តមសេនីយ៍ស្នងការរងខេត្តកំពង់ស្ពឺម្នាក់ ក្លែងឯកសារ លួចរៀបការប្រពន្ធថ្មី ខណៈប្រពន្ធដើមមិនទាន់បានលែងលះ ហើយរៀបការស្អែក , សម័យ វះ កាត់ផង ! ទីបំផុត រកកន្លែងជាជនសង្ស័យកើត ឈានដល់អស់ស័ក្តិដោយសារតែ លួចមានស្នេហា ហើយក្លែងឯកសាររៀបចំ មង្គលការទៀត ។ 

អាចធ្វើទៅបានទៀត ! ជាបទល្មើសព្រហ្មទណ្ឌ ករណីក្លែងឯកសារសាធារណៈ ! ខ្លួនជាមេនគរបាល ជាអ្នកអនុវត្តច្បាប់ ជាមន្ត្រីនគរបាលយុត្តិធម៌ បើប្រព្រឹត្តបែបនេះ ជាបទល្មើសមានស្ថានទម្ងន់ទោសហើយ ! 

សូមបញ្ជាក់ថា ៖ លោកឧត្តមសេនីយ៍ត្រី ង៉ាម រី ដែលគេស្គាល់ថា ជាស្នងការរង នៃស្នងការនគរបាលខេត្តកំពង់ស្ពឺ ចង់លួចរៀបការប្រពន្ធថ្មីម្នាក់ទៀត ខណៈប្រពន្ធដើមនៅមិនទាន់បានលែងលះនៅឡើយ។   យោងតាមប្រភពព័ត៌មានពីមន្ត្រីសាលាឃុំកាហែង បានឱ្យដឹងថា ៖ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា បានទៅស្នើសុំចុះសំបុត្រអាពាហ៍ពិពាហ៍ត្រឹមត្រូវ ដែលមានការបញ្ជាក់ពីភាពពោះម៉ាយដោយ លោកចៅសង្កាត់បឹងសាឡាង និង មានទីលំនៅភូមិ១២ សង្កាត់បឹងសាឡាង ខណ្ឌទួលគោក រាជធានីភ្នំពេញ។   លោក ង៉ាម រី បានដាក់ពាក្យស្នើចុះសំបុត្រអាពាហ៍ពិពាហ៍ ដោយប្តូរពីឈ្មោះដើមមក ឈ្មោះ ឃុត វឌ្ឍនា រស់នៅភូមិខ្នរ ឃុំព្រែលាប ស្រុកមុខកំពូល ខេត្តកណ្តាល ត្រូវរៀបការនៅថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ នេះនៅផ្ទះខាងស្រី ភូមិស្រែថ្នល់ ឃុំកាហែង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ជាមួយកូនស្រីឈ្មោះ ឃិន ស្រស់ មុខរបរលក់ដូរ។   មន្ត្រីសាលាឃុំកាហែងក៏បានបញ្ជាក់ផងដែរថា ៖ ចំពោះសំណើរសុំការចេញប័ណ្ណប្រកាសអាពាហ៍ពិពាហ៍ អាជ្ញាធរឃុំក៏បានសម្រេចឯកភាពជូនសាម៉ីខ្លួនទាំងពីររួចហើយដែរ។   ពាក់ព័ន្ធន្ធនឹងការក្លែងឯកសារ ដើម្បីរៀបការប្រពន្ធថ្មីនេះ ប្រពន្ធដើមរបស់ លោក ង៉ាម រី មិនបានធ្វើការអធិប្បាយនោះទេ តែលោកស្រីគ្រាន់បាននិយាយយ៉ាងខ្លីថា លោកស្រីកំពុងតែធ្វើដំណើរទៅកាន់ខេត្តកំពង់ស្ពឺ ហើយរឿងរ៉ាវយ៉ាងណា លោកស្រីនឹងប្រាប់នៅពេលក្រោយ។   ជុំវិញករណីនេះដែរ លោកឧត្តមសេនីយ៍ទោ សម សាមួន ស្នងការនគរបាលខេត្តកំពង់ស្ពឺ បានប្រាប់សារព័ត៌មានក្នុងស្រុកឱ្យដឹងតាមទូរសព្ទនៅរសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ថា ៖ រឿងលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការងរៀបការនោះលោកមិនបានដឹងទេ ព្រោះគេមិនបានប្រាប់លោកឡើយ ហើយក៏មិនបានអញ្ជើញជាភ្ញៀវកិត្តិយសក្នុងពិធីពិសារភោជនាហារនាថ្ងៃនោះដែរ។ ម្យ៉ាងវិញទៀត គ្មានមន្ត្រីនគរបាលណាម្នាក់ដែលបម្រើការងារក្នុងអង្គភាព និងជាកូនចៅផ្ទាល់របស់ លោក ង៉ាម រី ឬលោក ឃុត វឌ្ឍនា ត្រូវបានហៅ ឬអញ្ជើញឱ្យចូលរួមដែរ។ ចំពោះករណីនេះរូបលោកមិនអាចបកស្រាយបានដែរ ដោយលោកស្នងការគ្រាន់តែបានបញ្ជាក់យ៉ាងខ្លីថា មកទល់រសៀលថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ប្រពន្ធដើមលោកឧត្តមសេនីយ៍ត្រី ង៉ាម រី ស្នងការរងបានមកដាក់ពាក្យប្តឹងជាផ្លូវការហើយ ដើម្បីទប់ស្កាត់ពិធីមង្គលការខាងលើ។ 

ចុងក្រោយថ្ងៃចូលរោងការ ក្លាយជាថ្ងៃដែលសមត្ថកិច្ចក្នុងអង្គភាពខ្លួន ត្រូវបាននាំខ្លួន លោក​ផ្កាយ១ ង៉ា​ម រី ស្នងការ​រង​​នគរបាល​ខេត្តកំពង់ស្ពឺ​ ទៅកាន់អយ្យការ ជាមួយការ ការពារសន្តិសុខ សណ្តាប់ធ្នាប់ យ៉ាងល្អប្រសើរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖