ភ្នំពេញ ៖ ក្រសួងយុត្តិធម៌ នៅរសៀលថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ លោកស្រី ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងជាប្រធានក្រុមការងារទី៤ ចំណុះឱ្យគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានដឹកនាំកិច្ចប្រជុំក្រុមការងារទី៤ ដើម្បីពិនិត្យ ពិភាក្សាលើ៖
១- ណែនាំសមាសភាពក្នុងក្រុមការងារទី៤
២- បែងចែកសមាសភាព និងរៀបចំនីតិវិធីក្នុងការបំពេញភារកិច្ច
៣- ពិភាក្សាលើផែនការសកម្មភាពការងាររបស់ក្រុម
៤- ការងារផ្សេងៗ ។
សូមបញ្ជាក់ថា ៖ នៅរសៀលថ្ងៃពុធ ៧ កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤, លោកស្រី ប៉ែន សុមេធា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមទី៤ ចំណុះឱ្យគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការ បានដឹកនាំកិច្ចប្រជុំក្រុមការងារទី៤ ដើម្បីពិនិត្យ ពិភាក្សាលើ៖
១- ណែនាំសមាសភាពក្នុងក្រុមការងារទី៤
២- បែងចែកសមាសភាព និងរៀបចំនីតិវិធីក្នុងការបំពេញភារកិច្ចទទួលខុសត្រូវតាមខេត្ត
៣- ពិភាក្សាលើផែនការសកម្មភាពការងាររបស់ក្រុម
៤- ការងារផ្សេងៗ
កិច្ចប្រជុំនេះមានការចូលរួមពីសំណាក់ លោក និងលោកស្រីជាសមាជិកនៃក្រុមការងារទី៤ ចំណុះឱ្យគណៈកម្មការដឹកនាំ និងអនុវត្តយុទ្ធនាការជំរុញ និងពន្លឿនការដោះស្រាយរឿងក្ដីនៅតាមតុលាការទាំងអស់នៅសាលាប្រជុំទីស្តីការក្រសួងយុត្តិធម៌ ៕
ដោយ ៖ សិលា