ភ្នំពេញ ៖ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ សូមធ្វើការបដិសេធចំពោះគណនីផេកហ្វេសប៊ុកក្លែងក្លាយ ដែលបានដាក់ Profile រូបថត លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ទៅលើ Profile ហ្វេសប៊ុកឈ្មោះ ក្រុមអាហ៊ុនសែន គឺជាយួនឈ្លានពាន យកទៅផុសរឺខំមិននូវខ្លឹមសារមួយចំនួនធ្វើឲ្យមហាជនមានការយល់ច្រឡំ ក្នុងគោលបំណងទុច្ចរិតអាក្រក់ណាមួយបង្កប៉ះពាល់កិត្តិយសរបស់ឯកឧត្តម ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ។
ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ស្នើឲ្យជនដែលបង្កើតហ្វេសប៊ុកក្លែងក្លាយដែលយករូបថត លោក ឧត្តមសេនីយ៍ឯក ជួន ណារិន្ទ ប្រញាប់លុបចោលជាបន្ទាន់ ។ជាងនេះថែមទៀតស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ នឹងធ្វើការស្រាវជ្រាវ ដើម្បីនាំយកជនរូបនេះមកអនុវត្តតាមនីតិវិធី៕
ដោយ ៖ សិលា