ព័ត៌មានទាន់ហេតុការណ៍៖

ជនសង្ស័យ២នាក់ត្រូវបាននគរបាល​មូលដ្ឋានស្រុកសំពៅលូន​បង្រ្កាបនិងឃាត់ខ្លួនដោយប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តបាត់ដំបង៖ ប្រភពពីសមត្ថកិច្ចមូលដ្ឋានស្រុកសំពៅលូន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៣ និង ៤០នាទី នៅចំណុចក្រុមទី០២ ភូមិត្រពាំងលឹត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបា ត់ដំបង អនុវត្តតាម​យោបល់ដឹកនាំរបស់លោក​ឧត្តមសេនីយ៍ទោ​ សាត​ គឹមសាន​ ស្នងការ​នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង​ និងលោកវរសេនី​យ៍ឯក​ សុខ​ និមល​ ស្នងការរងផែនការងារប្រឆាំងគ្រឿងញៀន​ លោកវរសេនីយ៍ទោ​ ទឹម​ វិឆ័យ​ អធិការនគរបាលស្រុកសំពៅលូន​ បានដឹក​នាំកម្លាំងផ្នែកប្រឆាំងគ្រឿង​ញៀន នៃអធិការ​ដ្ឋាននគរបាលស្រុក ចុះល្បាតក្នុង ភូមិសាស្រ្តខាងលើ ។

សមត្ថកិច្ចជំនាញចុះបង្រ្កាបករណី រក្សាទុកដោយខុសច្បាប់នូវសារធាតុញៀន មួយករណី ឃាត់ខ្លួនជនសង្ស័យបានចំនួន ០២នាក់គឺ៖

ទី១-ឈ្មោះ ហេង ចាន់ណា ហៅជ្រូក ភេទ ប្រុស អាយុ ៣២ឆ្នាំ មានទីលំនៅភូមិត្រពាំងព្រលិត ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ ដំបង។

ទី២-ឈ្មោះ ទូច គឹមសាន ភេទប្រុស អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិគីឡូ ១៣ ឃុំសន្តិភាព ស្រុកសំពៅលូន ខេត្តបាត់ដំបង ។

ក្រោយពីសមត្ថកិច្ចមូលដ្ឋានបានឃាត់ខ្លួនជនសង្ស័យខាងលើនិងវត្ថុតាងដែលបានដកហូតរួមមាន៖

-ម្សៅក្រាមពណ៌សថ្លាច្រកក្នុងថង់ផ្លាស្ទិកពណ៌សថ្លាចំនួន ០៣ថង់ និងច្រកក្នុងទុយោ ចំនួន ៥៦កំណាត់ទុយោ សង្ស័យមានសារធាតុញៀន

– ថ្នាំគ្រាប់រាងមូលសំប៉ែតពណ៌ផ្កាឈូកមានត្រាអក្សរWY ចំនួន ០៣គ្រាប់ សង្ស័យមានសារធាតុញៀន

-សម្ភារៈសម្រាប់រំលែកច្រកគ្រឿងញៀនលក់ និងសម្ភារៈសម្រាប់ប្រើប្រាស់គ្រឿងញៀនមួយចំនួន

-ទូរស័ព្ទចំនួន ០៣គ្រឿង (ចាស់) 

-ប្រាក់រៀលចំនួន​៩១០, ០០០ រៀល(កៅសិបមួយ​មុឺនរៀល)។

បច្ចុប្បន្ននគរបាលស្រុកបាននិងកំពុងរៀបចំកសាងសំណុំរឿង  បញ្ជូនទៅស្នងការដ្ឋាននគរបាលខេត្ត ដើម្បីចាត់ការទៅតាមនីតិវិធី ច្បាប់៕

ដោយ៖ ស សារ៉េត


ចែករំលែក៖