ប្រទេសតង់ហ្សានី (Tanzania) បានព្យួរការងារគ្រូបង្វឹកលោក Adel Amrouche បន្ទាប់ពីគាត់ត្រូវបានសហព័ន្ធបាល់ទាត់អាហ្វ្រិក (CAF) ពិន័យ៨ប្រកួត។ ការដាក់ទណ្ឌកម្មនេះត្រូវបានដាក់បន្ទាប់ពីមន្ត្រីមកពីសហព័ន្ធកីឡាបាល់ទាត់ម៉ារ៉ុក (RMFF) បានទាក់ទង CAF ដើម្បីតវ៉ាអំពីការលើកឡើងរបស់លោក Amrouche។
ប្រទេសទាំង២ជួបគ្នាក្នុងពូល F ក្នុងព្រឹត្តិការណ៍ Africa Cup of Nations ឆ្នាំ២០២៣ កាលពីថ្ងៃពុធ ដោយម៉ារ៉ុកឈ្នះ ៣-០ បន្ទាប់ពីតង់ហ្សានីបានបណ្តេញកីឡាករ Novatus Miroshi។
សេចក្តីថ្លែងការណ៍របស់សហព័ន្ធកីឡាបាល់ទាត់តង់ហ្សានី (TFF) បានឲ្យដឹងថា ខ្លួនបានផ្អាកលោក Amrouche បន្ទាប់ពីការអត្ថាធិប្បាយរបស់គ្រូបង្វឹកអំពីប្រទេសម៉ារ៉ុកមានឥទិ្ធពលនៅក្នុង CAF ដើម្បីរៀបចំកាលវិភាគប្រកួត និងការគ្រប់គ្រង”។
លោក Amrouche បានរិះគន់ឥទ្ធិពលរបស់ RMFF លើហ្គេមអាហ្វ្រិក មុនពេល Afcon ចាប់ផ្តើម។ លោក Hemed Suleiman Ali ត្រូវបានដាក់ឱ្យទទួលបន្ទុកបណ្ដោះអាសន្ននៃក្រុម Taifa Stars ដោយមានជំនួយពីលោក Juma Mgunda។ តង់ហ្សានីជាប្រទេសនៅអាហ្រ្វិកខាងកើត ដែលកំពុងព្យាយាមឈានទៅវគ្គបន្តជាលើកដំបូងក្នុងការបង្ហាញខ្លួនលើកទី៣របស់ពួកគេនៅវគ្គផ្តាច់ព្រ័ត្រ Afcon លេងការប្រកួតជាក្រុមទី២របស់ពួកគេជាមួយនឹងក្រុម Zambia ក្នុងទីក្រុង San Pedro នៅថ្ងៃអាទិត្យ។
លោក Amrouche បានលើកឡើងពីមតិរបស់គាត់មុនពេលការប្រកួតបើកឆាក Afcon 2023 របស់ពួកគេទល់នឹងអាហ្វ្រិកខាងជើង។ គាត់បាននិយាយថា “ខ្ញុំបាននិយាយកាលពីមួយខែមុនដោយនិយាយថា ពួកគេគឺជាក្រុមដ៏ល្អបំផុតមួយនៅក្នុងពិភពលោក។ ពួកគេបានឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រការប្រកួតជម្រុះ World Cup។ ពួកគេមិនមែនជាក្រុមដែលឈ្នះដោយសំណាងនោះទេ ពួកគេឈ្នះដោយសមត្ថភាពរបស់ពួកគេ ពួកគេសមនឹងទទួលបាន”។
លោក Amrouche ត្រូវបានតែងតាំងជាគ្រូបង្វឹកតង់ហ្សានីក្នុងខែមីនាឆ្នាំ២០២៣ ដែលនាំពួកគេទៅកាន់ Afcon ដោយទទួលបានពិន្ទុនៅក្នុងប្រទេសកំណើតរបស់គាត់គឺអាល់ហ្សេរីក្នុងការប្រកួតជម្រុះចុងក្រោយរបស់ពួកគេ។ បុរសរវ័យ៥៥ឆ្នាំរូបនេះ ធ្លាប់មានបទពិសោធន៍ក្នុងបន្ទុកនៅ Equatorial Guinea, Burundi, Kenya, Libya និង Botswana៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)