ព័ត៌មានទាន់ហេតុការណ៍៖

ត្រៀមបញ្ជូនខ្លួន​ក្រុមចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ ទៅតុលាការ​ខេត្ត​កំពត​

ចែករំលែក៖

ខេត្ត​កំពត​៖​ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ខេត្តកំពត​ នៅព្រឹកថ្ងៃ​ទី​២០​ ខែមករា​ ឆ្នាំ​២០២៤នេះ​ បានបង្ហាញមុនក្រុម​មុខសញ្ញា​ចែកចាយ​ និង​ប្រើប្រាស់​គ្រឿងញៀន​ចំនួន​ ០៣នាក់​ ជាសាធារណៈ​មុននិងបញ្ជូនខ្លួនទៅ​សាលាដំបូងខេត្ត​ ដើម្បី​ចាត់​ការ​តាម​​ច្បាប់​ ក្រោយ​ឃាត់ខ្លួន​យកមកសាកសួរ​រហូត​បញ្ចប់​នីតិវិធី​។ 

ប្រភពដដែលបន្តថា​ ដោយ​មានការ​យកចិត្តទុកដាក់​ណែនាំ​និង​បញ្ជា​យ៉ាង​ម៉ឺងម៉ាត់​ ពី​លោក​ឧត្ដមសេនីយ៍ទោ​ ម៉ៅ​ ច័ន្ទ​មធុ​រិ​ទ្ធ​ ស្នងការ​នគរបាល​ខេត្ត​ ក្នុង​ការ​បង្ក្រាប​នូវ​រាល់​បទល្មើស​ កាលពីថ្ងៃ​ទី​១៨​ ខែមករា​  ឆ្នាំ​២០២៤​ កម្លាំង​ជំនាញ​ប្រឆាំង​បទល្មើស​គ្រឿងញៀន​ នៃ​អធិការដ្ឋាន​នគរបាល​ស្រុក​ឈូក​ សហការ​ជាមួយ​ប៉ុស្តិ៍​នគរបាល​រដ្ឋបាល​ឃុំ​ ក្រាំង​ស្នាយ​ ឃុំ​សត្វ​ពង​ និង​ឃុំ​បា​នៀវ​ បាន​បង្ក្រាប​បទល្មើស​ចែកចាយ​និង​ប្រើប្រាស់​គ្រឿងញៀន​ស្ថិត​នៅ​ឃុំ​សត្វ​ពង​ ស្រុក​ឈូក​ ខេត្តកំពត​ ឃាត់ខ្លួន​ជនសង្ស័យ​ចំនួន​ ០៣​  នាក់​ ។​

​ជនសង្ស័យ​ចំនួន​ ០៣​  នាក់​ ៖​ 

    ១/​ឈ្មោះ​ ស៊ីវ​ ច​ន្ថា​ ភេទ​ប្រុស​ អាយុ​ ២៤​ឆ្នាំ​ រស់នៅ​ភូមិ​ព្រៃ​បែន​  ឃុំ​សត្វ​ពង​ ស្រុក​ឈូក​ ខេត្តកំពត​ ។​

    ២/​ ឈ្មោះ​ ផ​ន​ ម៉ៅ​ ភេទ​ប្រុស​ អាយុ​ ២៤​ ឆ្នាំ​ រស់នៅ​ភូមិ​តា​ឡង់​ ឃុំ​បា​នៀវ​ ស្រុក​ឈូក​ ខេត្តកំពត​។​

    ៣/​ ឈ្មោះ​ ឆែម​ ភក្តី​ ភេទ​ប្រុស​ អាយុ​ ៤០​ ឆ្នាំ​ រស់នៅ​ភូមិ​ដំណាក់​ទ្រព្យ​ ឃុំ​ក្រាំង​ស្នាយ​ ស្រុក​ឈូក​ ខេត្តកំពត​។​

​ដកហូត​វត្ថុ​តាង​ ៖​ ម្សៅ​ក្រាម​ព៍​ណ​ស​ចំនួន​ ១១​ កញ្ចប់​ ទម្ងន់​ ២.៦០​និង​ទូរស័ព្ទ​  ៣​ គ្រឿង​ និង​ម៉ូតូ​ ១​ គ្រឿង​។​

​បច្ចុប្បន្ន​ជនសង្ស័យ​និង​វត្ថុ​តាង​ កម្លាំង​ជំនាញ​កំពុងត្រៀមខ្លួនបញ្ជូនទៅកាន់​​សាលាដំបូងខេត្ត​ ដើម្បី​ចាត់ការ​តាម​នីតិវិធី​ច្បាប់​៕

ដោយ​៖ អ្នក​កំពត​


ចែករំលែក៖