ព័ត៌មានទាន់ហេតុការណ៍៖

Napoli ទិញបានខ្សែបម្រើស្លាប Ngonge ពី Hellas Verona ក្នុងតម្លៃ១៩.៦០លានដុល្លារ

ចែករំលែក៖

ក្លិប Napoli ម្ចាស់ជើងឯក Serie A បានប្រកាសកាលពីថ្ងៃសុក្រថា ពួកគេបានចុះហត្ថលេខាលើខ្សែបម្រើស្លាបសញ្ជាតិបែលហ្ស៊ិក Cyril Ngongeពី Hellas Verona។ កិច្ចព្រមព្រៀងនេះមានតម្លៃប្រហែល១៨លានអឺរ៉ូ (១៩.៦០លានដុល្លារ) បូករួមទាំងកម្មវិធីបន្ថែម។ នេះបើយោងតាមរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុក។

ក្លិបបានប្រកាសនៅក្នុងការបង្ហោះនៅលើ X ដែលពីមុនត្រូវបានគេស្គាល់ថាជា Twitter ថា ” បែលហ្សិក Cyril Ngonge ទៅ Napoli”។កីឡាករ Ngonge វ័យ២៣ឆ្នាំបានចូលរួមជាមួយ Verona កាលពីខែមករាឆ្នាំមុនពីក្លិប FC Groningen ហើយបានលេងសរុបចំនួន៣៦ប្រកួតក្នុងការប្រកួតទាំងអស់ ដោយស៊ុតបញ្ចូលទីបាន១១គ្រាប់ និងផ្តល់ជំនួយចំនួន៣។

Napoli ដែលបានបញ្ចប់ការចុះហត្ថលេខាលើកីឡាករ Pasquale Mazzocchi និង Hamed Traore កាលពីដើមខែនេះ បានឈានដល់វគ្គផ្តាច់ព្រ័ត្រនៃពានរង្វាន់ Italian Super Cup ជាមួយនឹងជ័យជម្នះ ៣-០ លើក្រុម Fiorentina កាលពីថ្ងៃព្រហស្បតិ៍ ដែលបច្ចុប្បន្នក្រុម​ស្ថិត​ក្នុង​ចំណាត់​ថ្នាក់​លេខ​៨​ក្នុង​តារាង Serie A ៕

ដោយ៖ ភារៈ(រូបភាព ៖ Reuters/CNA)


ចែករំលែក៖