ព័ត៌មានទាន់ហេតុការណ៍៖

រថយន្តដឹកទឹកកកយីហោមង្គលបូរីបើកលឿនបុករះងាប់គោ១ក្បាលបន្តបុកចូលតូបនិងរថយន្ត១គ្រឿងរួមទាំងធ្វើឱ្យរងរបួសមនុស្សម្នាក់

ចែករំលែក៖

ខេត្តបន្ទាយមានជ័យ៖ រថយន្តដឹកទឹកកកយីហោមង្គលបូរីបើកក្នុងល្បឿនលឿនបុកគោងាប់១ក្បាលបន្តបុករះធ្វើឲ្យខូចខាតតូបរួចបន្តរហូតបុករថយន្ត១គ្រឿងនិងមនុស្សម្នាក់ទៀតរងរបួសធ្ងន់នៅល្ងាចថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ស្ថិតភូមិសាស្គ្រព្រំប្រទល់ឃុំសឿ ស្រុកមង្គលបូរី និងឃុំល្វា ស្រុកបវេល។

 សមត្ថកិច្ចប្រាប់ថា មុនកើតហេតុគ្រោះថ្នាក់ចរាចរណ៍កើតឡើងដោយរថយន្តទឹកកកនិងទឹកបរិសុទ្ធយីហោមង្គលបូរី ទំនងមានជាតិអាល់កុលក្នុងខ្លួនបានបើកបរតាមផ្លូវជាតិ១៦០ទិសដៅពីលិចមកកើតក្នុងល្បឿនលឿនទៅដល់ចំណុចកើតហេតុបានរេចង្កូតទៅបុកគោ១ក្បាលនៅចិញ្ចើមផ្លូវងាប់ហើយបន្តទៅបុករះតូបអ្នកលក់អីវ៉ាន់ចាប់ហួយបណ្តាលដាច់១កំណាត់មុខនៅខាងស្តាំដៃពីស្រុកបវេលមកស្រុកមង្គលបូរី ក៏បន្តទៅបុកសំយ៉ាបផ្ទះលក់អីវ៉ាន់ចាប់ហួយនិងលក់សាំងរួចបានកិនទៅលើរថយន្តឡិចស៊ីស RX.300 ចតចោលក្នុងផ្ទះ១គ្រឿងទៀតបណ្តាលឱ្យរបួសយុវតីម្នាក់អាយុ១៥ឆ្នាំកំពុងអង្គុយលក់អីវ៉ាន់រងរបួសធ្ងន់ផងដែរ។

ក្រោយគ្រោះថ្នាក់កើតឡើងឃើញមន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលឃុំល្វារ ស្រុកបវេលបានចុះមកពិនិត្យបានប្រាប់ថា៖ មូលហេតុគ្រោះថ្នាក់កើតឡើងបង្កដោយរថយន្តដឹកទឹកកក(យីហោ)មង្គលបូរី។

មេប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំល្វារបានប្រាប់ថា ក្រោយពិនិត្យរួចរាល់បានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកបវេល ចាត់ឲ្យមន្ត្រីនគរបាលចរាចរណ៍ស្រុកមកធ្វើការវាស់វែងនិងនាំយករថយន្តបង្កទៅរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុក ដើម្បីធ្វើការដោះស្រាយគ្នាតាមច្បាប់៕

ដោយ៖ វណ្ណា


ចែករំលែក៖