ព័ត៌មានទាន់ហេតុការណ៍៖

គោរពច្បាប់ចរាចរណ៍ស្មើនឹងគោរពជីវិតខ្លួនឯង! គ្រោះថ្នាក់ចរាចរណ៍ទូទាំង ប្រទេសនៅថ្ងៃទី ២២ មករា កើតឡើងចំនួន ១២លើក បណ្តាលឲ្យមនុស្សស្លាប់ ០៦នាក់ និងរបួសធ្ងន់ស្រាល ១២នាក់

ចែករំលែក៖

ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ទូទាំងប្រទេសនៅថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ បានកើតឡើងចំនួន ១២លើក (យប់ ០៨លើក) បណ្តាលឲ្យមនុស្ស ស្លាប់ ០៦នាក់ (ស្រី០នាក់), រងរបួសសរុប ១២នាក់ (ស្រី ០២នាក់), រងរបួសធ្ងន់ ១១នាក់ (ស្រី ០២នាក់) រងរបួសស្រាល ០១នាក់ (ស្រី ០នាក់) និងមិនពាក់មួកសុវត្ថិភាព ០៧នាក់ (យប់ ០៤នាក់)។

យោងតាមទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោកទូទាំងប្រទេស ចេញដោយនាយក ដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់សាធារណៈ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។

របាយការណ៍ដដែលបញ្ជាក់ថា មូលហេតុដែលបង្កអោយមានគ្រោះថ្នាក់រួមមានៈ ៖ ល្មើសល្បឿន ០៨លើក (ស្លាប់ ០៤នាក់) , មិនគោរពសិទ្ធិ ០១លើក (ស្លាប់ ០នាក់), មិនប្រកាន់ស្តាំ ០២លើក (ស្លាប់ ០១នាក់) និងបត់គ្រោះថ្នាក់ ០១លើក (ស្លាប់ ០១នាក់) ៕

ដោយ ៖ សហការី


ចែករំលែក៖