ព័ត៌មានទាន់ហេតុការណ៍៖

លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំរបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការក្រសួងយុត្តិធម៌

ចែករំលែក៖

ភ្នំពេញ ៖ នារសៀល ថ្ងៃចន្ទ ១២កើត ខែបុស្ស ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ លោក ជិន ម៉ាលីន រដ្ឋលេខាធិការក្រសួងយុត្តិធម៌ បានដឹកនាំកិច្ចប្រជុំក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ នៅទីស្តីការក្រសួងយុត្តិធម៌ ដោយមានការចូលរួមពី លោក សេង ឌីណា រដ្ឋលេខាធិការក្រសួងយុត្តិធម៌ និងសមាជិកក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ដោយបានពិភាក្សាលើរបៀបវារៈមួយចំនួនដូចខាងក្រោម៖

១-ត្រួតពិនិត្យនិងវាយតម្លៃលើវឌ្ឃនភាពការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

២- ត្រួតពិនិត្យលើផែនការយុទ្ធសាស្រ្ត និងផែនការថវិការបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ ។

៣- ត្រួតពិនិត្យលើយន្តការនៃការអនុវត្តការងាររបស់ក្រុមការងារព័ត៌មាន និងទំនាក់ទំនងសាធារណៈ។

៤- ត្រួតពិនិត្យការរៀបចំសិក្ខាសាលាស្ដីពី “ប្រសិទ្ធភាពនៃកិច្ចការនាំពាក្យ ព័ត៌មាន និងសាធារណមតិ” សម្រាប់អ្នកនាំពាក្យ និងមន្ត្រីព័ត៌មាន នៃក្រសួងយុត្តិធម៌ និងសាលាជម្រះក្ដី ៕

ដោយ ៖ សិលា


ចែករំលែក៖