ព័ត៌មានទាន់ហេតុការណ៍៖

បុរសម្នាក់ជិះម៉ូតូលឿនដួលរងរបួសខ្លួនឯង

ចែករំលែក៖

ភ្នំពេញ៖​ បុរសម្នាក់បានរងរបួសធ្ងន់ត្រូវបានកងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០ដឹកទៅមន្ទីរពេទ្យដេីម្បីព្យាបាលបន្ទាប់ពីជិះម៉ូតូលឿនជ្រុលដួលដោយខ្លួនឯងកាលពីវេលាម៉ោង១០និង១០នាទីយប់ថ្ងៃទី២២ ខែមករា ឆ្នាំ២០២៤ នៅតាមផ្លូវបេតុង ភូមិព្រៃទា២ សង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ ។

ជនរងគ្រោះ ឈ្មោះ សុខ សុីមាន ភេទប្រុស អាយុ ៤៦ឆ្នាំ ដែលមានស្រុកំណើត នៅភូមិត្រពាំងពោធិ៍ ឃុំព្រែកដាច់ ស្រុកលេីកដែក ខេត្តកណ្តាល ។ 

តាមប្រភពព័ត៌មានបានឱ្យដឹងថា​ មុនពេលកេីតហេតុគេបានឃេីញជនរងគ្រោះជិះម៉ូតូ​ម្នាក់ឯងតាមបណ្តោយផ្លូវបេតុងក្នុងល្បឿនលឿនល្មមខណៈមកដល់ចំណុចកេីតហេតុចាប់ហ្វ្រាំងបង្ខំក៏ដួលខ្លួនឯងបណ្តាលឱ្យរងរបួសបែកមេជេីងខាងស្តាំម្ខាងដេីរលែងរួច។ 

ក្រោយកេីតហេតុជនរងគ្រោះត្រូវបាន កងសង្គ្រោះបន្ទាន់៧១១កងពលតូចលេខ៧០​ ដឹកបញ្ជូនទៅមន្ទីរពេទ្យព្រះកុសុមៈ តាមការស្នេីរសុំពីក្រុមគ្រួសារដេីម្បីសង្គ្រោះ៕

ដោយ៖ សុខាសែនជ័យ


ចែករំលែក៖