ព័ត៌មានទាន់ហេតុការណ៍៖

កុំភ្លេចបង់ថ្លៃសំរាម ប្រយ័ត្នរងការពិន័យ! ចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ សហគ្រាសគ្រប់គ្រងសំរាម នឹងចាប់ផ្តើមដំណើរការប្រតិបត្តិការការងាររបស់ខ្លួនពេញលេញ

ចែករំលែក៖

ភ្នំពេញ ៖ ការប្រមូលកម្រៃសេវាសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ របស់សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.)

សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) មានកិត្តិយសសូមគោរពទូលថ្វាយ និងជម្រាបជូនសម្តេច ទ្រង់   អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងអតិថិជនទាំងអស់ក្នុងរាជធានី ភ្នំពេញមេត្តាជ្រាបថា អនុលោមតាមអនុក្រឹត្យលេខ០៣ អនក្រ.បក ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២២ ស្តីពីការបង្កើត សហគ្រាស គ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) និងសរសេរជាភាសាអង់គ្លេស Enterprise for Managing Municipal Solid Waste In Phnom Penh (EWP) និងយោងតាមសេចក្តីជូនដំណឹងលេខ ០០២/២៤ សជណ.ស ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ស្តីពីការផ្លាស់ប្តូរការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន ពីរដ្ឋាករស្វយ័តគ្រប់គ្រងសំរាម និងសំណល់រឹង រាជធានីភ្នំពេញ មកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ភ.) វិញ និងសេចក្តីជូនដំណឹង លេខ ០០៣/២៤ សជណ.ស ចុះថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ស្តីពីការផាកពិន័យចំពោះអំពើល្មើសនឹងការគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ របស់រដ្ឋបាលរាជធានីភ្នំពេញ។

សហគ្រាស ស.ស.ភ. សូមជម្រាបជូន សម្តេច ទ្រង់  អ្នកឧកញ៉ា លោក លោកស្រី អ្នកនាងកញ្ញា និងអតិថិជនទាំងអស់ ជ្រាបថា ចាប់ពីខែមករា ឆ្នាំ២០២៤ តទៅ សហគ្រាសនឹងចាប់ផ្ដើមដំណើរការប្រតិបត្តិការការងាររបស់ ខ្លួនពេញលេញ អាស្រ័យហេតុនេះ សូមអតិថិជនទាំងអស់ចូលរួមបង់ថ្លៃសេវាប្រមូលសំរាមមកសហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ឱ្យបានទៀងទាត់ និងទាន់ពេលវេលាមុនថ្ងៃទី១៥ នៃខែបន្ទាប់។ ក្រោយរយៈពេលនេះ សហគ្រាសនឹងចាប់ផ្ដើមធ្វើការផាកពិន័យចំពោះអ្នកបង់យឺតទៅតាមច្បាប់ និងលិខិតបទដ្ឋានគតិយុត្តិជាធរមាន។ ដោយឡែក ចំពោះកម្រៃសេវា គឺអនុវត្តទៅតាមតារាងកម្រៃសេវា (ថ្មី) នៃសេចក្តីជូនដំណឹងលេខ ០៩០/២១ សជណ.ស ចុះថ្ងៃទី២២ ខែតុលា ឆ្នាំ២០២១ ដដែល។

ចំពោះនីតិវិធី នៃការបង់ថ្លៃសេវាប្រមូលសំរាម គឺបងប្អូនប្រជាពលរដ្ឋទាំងអស់អាចបង់០១ខែម្តង ឬបង់ទុកមុន (Pre-Payment) ០១ឆ្នាំម្ដង តាមមធ្យោបាយប្រព័ន្ធទូទាត់អេឡិចត្រូនិក (តាមទូរស័ព្ទដៃ) ឬបញ្ជារទូទាត់នៅធនាគារអេស៊ីលីដា, ហត្ថា, កាណាឌីយ៉ា ក.អ, វឌ្ឍនៈ, ស្ថាបនា, ប្រៃសណីយ៍កម្ពុជា ក.អ, ABA, WING, AMK, FTB, Woori Bank, Prince Bank, Phillip Bank, BIC Bank, BRED Bank, MAYBank, PPCBank, LOLC, Shinhan Bank, Campu Bank, CHIP MONG, ប្រាសាក់, អម្រឹត, មហានគរ ម.ក ឬតាមភ្នាក់ងារទូទាត់ផ្សេងៗទៀត ដូចជា eMONEY, TrueMONEY, CoolCash,

Tang Kung Pay, CPAY, Dara Pay, លីហួរវេលុយ និងPiPay។

បញ្ជាក់៖ សូមមើលពាក្យបង់ប្រាក់ ទឹក ភ្លើង និងសំរាម រួចជ្រើសយកឈ្មោះ “សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹង

ទីប្រជុំជន រាជធានីភ្នំពេញ (ស.ស.ក.)” ឬ “ENTERPRISE FOR MANAGING MUNICIPAL SOLID WASTE

IN PHNOM PENH (EWP) បន្ទាប់មកបញ្ចូល លេខសំគាល់អតិថិជន ID ដែលមាននៅក្នុងវិក្កយបត្រអគ្គិសនី និងទឹកប្រាក់

ត្រូវបង់ រួចបញ្ជូនជាការស្រេច។

សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកអាសយដ្ឋាន អគារលេខ៦៩ មហាវិថីព្រះមុនីវង្ស ខណ្ឌដូនពេញ រាជធានី ភ្នំពេញ (រដ្ឋបាលរាជធានីភ្នំពេញ) ឬតាមគេហទំព័រ www.ewp.com.kh ឬតាមទំព័រហ្វេសប៊ុកផ្លូវការ (Facebook Page) សហគ្រាសគ្រប់គ្រងសំរាម សំណល់រឹងទីប្រជុំជន រាជធានីភ្នំពេញ ឬតាមរយៈតេឡេក្រាមលេខ (Telegram) ០៧៧ ៣៥៧ ១០៨ ឬតាមរយៈទូរស័ព្ទលេខ ០៨១ ៦៤៦ ២២២/០១១ ៦៤៦ ២២២ រៀងរាល់ម៉ោងធ្វើការ៕

ដោយ ៖ សិលា


ចែករំលែក៖