ខេត្តកោះកុង៖ ស្នងការដ្ឋាននគរបាលខេត្តកោះកុង នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឱ្យដឹងថា កម្លាំងនគរបាលជំនាញក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវរហូតឈានដល់ការឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយធ្វើសកម្មភាពគាស់ទម្លុះទា្វរផ្ទះរបស់ប្រជាពលរដ្ឋនៅក្រុងខេមរភូមិន្ទ យកលួចទ្រព្យសម្បត្តិ បានសម្រេចហើយព្យាយាមរត់គេចខ្លួនបាត់មួយថ្ងៃ ក៏ត្រូវឃាត់ខ្លួនយកមកសាកសួរ ដេីម្បីចាត់ការតាមច្បាប់។
ប្រភពដដែលបន្តថា ជនសង្ស័យឈ្មោះ ញាញ់ ឌី ភេទប្រុសអាយុ ១៨ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅ ភូមិព្រែកជីក ឃុំជីខក្រោម ស្រុក ស្រែអំបិល ខេត្តកោះកុង ត្រូវបានឃាត់ខ្លួនពីបទគាស់ទម្លុះទ្វារលួចយកទ្រព្យសម្បត្តិ។
ចំពោះករណីឃាត់ខ្លួនជនសង្ស័យខាងលេីនេះ បានធ្វេីឡេីងកាលពថ្ងៃទី២២ ខែមករាម្សិលមិញនេះ បន្ទាប់ពីកម្លាំងនគរបាលក្រុងខេមរភូមិន្ទ បានចុះស្រាវជ្រាវនិងកំណត់មុខសញ្ញាច្បាស់លាស់ ក្រោយជនសង្ស័យធ្វើសកម្មភាពគាស់ទម្លុះទ្វារលួចយកទ្រព្យសម្បត្តិកាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ វេលាម៉ោង ១៧:០០នាទី ស្ថិតក្នុងភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ។
ចំណែកវត្ថុតាងដកហូត៖ កន្រ្តៃកាត់ដែកខ្នាតតូចចំនួន០១ ,ពូថៅចំនួន០១ ,ម៉ូតូចំនួន០១គ្រឿង និងទូរស័ព្ទ០១គ្រឿង។
បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាង កម្លាំងជំនាញកំពុងកសាងសំណុំរឿង បញ្ជូនការិយាល័យជំនាញចាត់ការបន្តតាមនីតិវិធី៕
ដោយ៖ អរុណរះ