ព័ត៌មានទាន់ហេតុការណ៍៖

ក្រសួងមុខងារសាធារណ: ៖ ទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងមុខងារសាធារណៈ ចេញសេចក្តីជូនដំណឹងរបស់គណៈកម្មការរៀបចំការប្រឡងប្រជែង ស្តីពីការទទួលសាធារណជនចុះឈ្មោះជាអ្នកសង្កេតការណ៍ក្នុងដំណើរការប្រឡងប្រជែងជ្រើសរើសគ្រូបង្រៀនឯកទេសអប់រំកាយ និងកីឡា ឱ្យចូលបម្រើការងារក្នុងក្របខណ្ឌក្រសួងអប់រំ យុវជន និងកីឡា។

គណៈកម្មការរៀបចំការប្រឡងប្រជែងបានសម្រេចឱ្យសាធារណជនស្ម័គ្រចិត្តចំនួន ១០នាក់ ដាក់ពាក្យស្នើសុំចូលរួមសង្កេតការណ៍ ដោយផ្ទាល់នៅមណ្ឌលប្រឡងសាកលវិទ្យាល័យភូមិន្ទនីតិសាស្រ្ត និងវិទ្យាសាស្រ្តសេដ្ឋកិច្ច (វិញ្ញាសាសរសេរ) នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ និងនៅវិទ្យាស្ថានជាតិអប់រំកាយ និងកីឡា (វិញ្ញាសាអនុវត្តន៍កីឡា) នាថ្ងៃបន្តបន្ទាប់ ហើយនឹងនៅមណ្ឌលកំណែសាលាភូមិន្ទរដ្ឋបាល ចាប់ពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤តទៅ។

សាធារណជនអាចដាក់ពាក្យតាមរយៈ QR Code ឬ Link https://docs.google.com/forms/d/e/1FAIpQLSdE_LTTLVxciIS68ibB9Qb4EV6v0REiEHvuwmFmRwWgYOWxRA/viewform?usp=sf_link ចាប់ពីថ្ងៃផ្សាយដំណឹងនេះរហូតដល់ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤ ត្រឹមម៉ោង១៧.០០។

បញ្ជាក់៖ ចំពោះព័ត៌មានផ្សេងៗ សូមទំនាក់ទំនងតាមទូរស័ព្ទ ឬប្រព័ន្ធ Telegram៖ ០៨៩ ៧៤៥ ៤០៧, ០១៧ ៥៨៤ ៩៩៨, ០៧០ ៣៣៦ ២៥៦, ០១១ ៨៥៨ ៥១១, ០១១ ៥៥២ ៥៧៧ ៕

ដោយ ៖ សិលា


ចែករំលែក៖