ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៩៣គោលដៅ មានយានយន្តចូលគោលដៅចំនួន ៩៤១គ្រឿង, រថយន្តធំ ០៩គ្រឿង, រថយន្តតូច ១៨០គ្រឿង និងម៉ូតូ ៧៥២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៦៦៤គ្រឿង រថយន្តធំ ០៦គ្រឿង រថយន្តតូច ៨៩គ្រឿង និងម៉ូតូចំនួន ៥៦៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
តាមរបាយការណ៍លទ្ធផលរយៈពេល ២៣ថ្ងៃ ពីថ្ងៃទី១-២៣ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៥,៨២១គ្រឿង រថយន្តធំ ១៨២គ្រឿង រថយន្តតូច ៣,០២៧គ្រឿង ម៉ូតូ ១២,៦១២គ្រឿង ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១១,៦០៨គ្រឿង, រថយន្តធំ ៧០គ្រឿង, រថយន្តតូច ១,៤៩០គ្រឿង និងម៉ូតូ ១០,០៤៨គ្រឿង (១០,០៤៨ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។
របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕
ដោយ ៖ សហការី