ខេត្តបន្ទាយមានជ័យៈលោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុននៅវេលាម៉ោង ១៤និង១០នាទីថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៤ នេះកម្លាំងប៉ុស្តិ៍ច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានទទួលបដិសណ្ឋារកិច្ច និងរៀបចំសណ្ដាប់ធ្នាប់ជូន លោក SHINOHARA HIDEKI (ស៊ីណូហារា ហីឌីគិ) ប្រធានប្រតិបត្តិការស៊ើបអង្កេតអន្តរជាតិ នៃនាយកដ្ឋានឧក្រិដ្ឋកម្ម អគ្គនាយកដ្ឋានកិច្ចការព្រហ្មទណ្ឌ នៃទីភ្នាក់ងារនគរបាលជាតិជប៉ុន អញ្ជើញមកត្រួតពិនិត្យកន្លែងបំពេញការងារ (បែបបទចេញ-ចូល) និងផ្ដល់ម៉ាស៊ីន អ៊ិចសារ៉េ ចំនួន ០២គ្រឿង ដែលជាអំណោយរបស់ប្រទេសជប៉ុន ជូនដល់ប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត និងបន្ទាប់ពីរការអញ្ជើញទស្សនៈកិច្ចរួចបានត្រឡប់ទៅវិញនៅវេលាម៉ោង១៤និង២៥នាទីថ្ងៃដដែល ៕
ដោយ៖ វណ្ណា