អាល់ហ្សេរីបានធ្លាក់ចេញពីការប្រកួតពានរង្វាន់ Africa Cup of Nations ឆ្នាំ២០២៣ទាំងមិនគួរឲ្យជឿ ខណៈដែលក្រុមម៉ូរីតានី (Mauritania) បានដណ្តើមបានជ័យជម្នះជាលើកដំបូងដែលមិនធ្លាប់មានពីមុនមកនៅវគ្គជម្រុះនេះដើម្បីដណ្តើមយកកៅអីមួយក្នុងវគ្គ១៦ក្រុមចុងក្រោយ។
ខ្សែការពារកណ្តាល Yali Dellahi បានបំប៉ោងសំណាញ់ទីនៅចុងតង់ទី១ដើម្បីធ្វើឲ្យក្រុមដែលធ្លាប់ឈ្នះ Afcon ២សម័យកាលក្រុមអាល់ហ្សេរីមានការភ្ញាក់ផ្អើល។ ការចាញ់មានន័យថា ម្ចាស់ជើងឯកឆ្នាំ២០១៩ អាល់ហ្សេរីបានចាកចេញពីការប្រកួតនៅវគ្គចែកពូលសម្រាប់ការប្រកួតលើកទីពីរជាប់ៗគ្នា។
ក្រុមអាល់ហ្សេរីបញ្ចប់នៅបាតតារាងនៃពូល D ខណៈក្រុម Mauritania នឹងឈានទៅមុខជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អបំផុត។ ម៉ូរីតានី នឹងត្រូវប្រឈមមុខនឹងម្ចាស់ជើងឯកពូល B ដ៏ភ្ញាក់ផ្អើលគឺកូឌីវ័រក្នុងវគ្គ១៦ក្រុមចុងក្រោយនៅកីឡដ្ឋាន Felix Houphouet Boignyក្នុងទីក្រុង Abidjan នៅថ្ងៃចន្ទ។
អាល់ហ្សេរី ចូលរួមជាមួយក្រុមអតីតជើងឯកហ្គាណា ក្នុងការធ្លាក់ចេញ បន្ទាប់ពីលទ្ធផលកាលពីថ្ងៃអង្គារមានន័យថា ក្រុម Black Stars ដែលមានត្រឹមតែ២ពិន្ទុប៉ុណ្ណោះចំពោះឈ្មោះរបស់ពួកគេ មិនអាចមានលក្ខណៈគ្រប់គ្រាន់ជាក្រុមមួយក្នុងចំណោមក្រុមចំណាត់ថ្នាក់លេខ៣ល្អកំពូលទាំងបួននោះទេ។
ជ័យជម្នះរបស់ពួកគេបានកត់សម្គាល់ពីជ័យជម្នះដ៏សំខាន់មួយទៀតសម្រាប់គ្រូបង្វឹកលោក Amir Amdou ដែលទទួលបន្ទុកនៅកូម៉ូរ៉ូ ខណៈដែលក្រុមកោះបានឈានដល់វគ្គ១៦ក្រុមចុងក្រោយក្នុងការបង្ហាញខ្លួនលើកដំបូងនៅវគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២១មុនពេលចាញ់ម្ចាស់ផ្ទះកាមេរូន។អាល់ហ្សេរីមានកំណត់ត្រាល្អបំផុតនៃក្រុមណាមួយក្នុងវគ្គជម្រុះសម្រាប់វគ្គផ្តាច់ព្រ័ត្រឆ្នាំ២០២៣ ប៉ុន្តែកីឡាកររបស់ពួកគេជាច្រើនបានចាកចេញពីទីលានទាំងទឹកភ្នែក ហើយពួកគេបានអោនក្បាលដោយមិនបានឈ្នះតែមួយប្រកួតក្នុងការប្រកួតពីរលើកចាប់តាំងពីលើកពានកាលពី៤ឆ្នាំមុន ៕
ដោយ៖ ភារៈ(រូបភាព ៖ BBC Sport)