ខេត្តប៉ៃលិន៖ បើតាមរបាយការណ៍របស់មន្ត្រីនៃអធិការដ្ឋាននគរបាលស្រុកសាលាក្រៅបានឱ្យដឹងថា÷កាលពីវេលាម៉ោង១៧និង០០នាទី ថ្ងៃទី ២៣ ខែមករា ឆ្នាំ២០២៤ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយម៉ូតូបុកម៉ូតូ នៅលើផ្លូវក្រាលកៅស៊ូ ស្ថិតនៅភូមិទំនប់ ឃុំស្ទឹងត្រង់ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន បណ្ដាលឱ្យមនុស្សរបួសចំនួន០៣ នាក់ធ្ងន់ និងខូចខាតម៉ូតូចំនួន០២ គ្រឿងកម្រិតស្រាល។
ប្រភពព័ត៌មានពីមហាជនបានប្រាប់សមត្ថកិច្ចជំនាញវាស់វែងបន្តថា÷នៅមុនពេលកើតហេតុគេបានឃើញម៉ូតូឌ្រីមសង់សេ១២៥ពណ៌ខ្មៅមួយគ្រឿងបើកបរក្នុងទិសដៅពីលិចទៅកើត បើកលឿនរួចបត់មិនប្រុងប្រយ័ត្ត ទៅបុកម៉ូតូមួយគ្រឿងកំពុងតែបើកបរនៅពីមុខបណ្ដាលឱ្យដួលរងរបួសធ្ងន់ទាំងសងខាង។
ជនបង្កនិងជនរងគ្រោះមានឈ្មោះខាងក្រោម ៖
ទី១/ភាគីបង្កឈ្មោះ ទ្បុង ប្រុស ភេទ ប្រុស អាយុ១៥ ឆ្នាំ មុខរបរសិស្សបើកម៉ូតូ គ្រឿងម៉ាក ហុងដាឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ បាត់ដំបង1V.2650 (រងរបួសឆ្ងន់បាក់ដងកាំបិត បាក់ជើង )។
ទី២អ្នករួមដំណើរ ឈ្មោះ ទិត ស្រី ភេទស្រី អាយុ ៥១ ឆ្នាំ រស់នៅភូមិទំនប់ ឃុំសាលាក្រៅ ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។ (របួសឆ្ងន់បាក់ឆ្អឹងដងកាំបិត និងបាក់ជើង)។
ទី៣/ភាគីរងគ្រោះឈ្មោះ មឿន ចិត្រ្តា ភេទ ប្រុស អាយុ ១៧ ឆ្នាំ មុខរបរ សិស្ស បើកម៉ូតូម៉ាកសង់ឌ្រីម ស៊េរី ២០១៧ ឡើង ២០២២ បិទស្កុតពណ៍ស គ្មានផ្លាកលេខ (រងរបួសធ្ងន់)។
+មូលហេតុនៃគ្រោះថ្នាក់:
-កត្តា: មនុស្សបើកបរក្នុងល្បឿនលឿន និងបត់ខ្វះការប្រុងប្រយ័ត្ន។
សមត្ថកិច្ចនគរបាលជំនាញបានបន្តថា÷ បច្ចុប្បន្ន ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្តប៉ៃលិន រីឯវត្ថុតាងម៉ូតូទាំង២គ្រឿងត្រូវបានកម្លាំងជំនាញយកមករក្សាទុកនៅអធិការដ្ឋានស្រុកសាលាក្រៅដើម្បីរង់ចាំការដោះស្រាយពេលក្រោយ ៕
ដោយ៖ ស សារ៉េត