ភ្នំពេញ ៖ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ នៃក្រសួងព័ត៌មាន សូមជម្រាបជូន ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ម្ចាស់ប្រព័ន្ធផ្សព្វផ្សាយ អង្គការ សមាគម ដែលធ្វើការលើវិស័យព័ត៌មាន និងសោតទស្សន៍ អ្នកសារព័ត៌មានជាតិ អន្តរជាតិទាំងអស់ ជ្រាបថា អគ្គនាយកដ្ឋាន នឹងបើកទទួលការចុះឈ្មោះ ស្នើសុំបណ្ណសារព័ត៌មានសម្រាប់ឆ្នាំ២០២៤ តាមរយៈគេហទំព័រ https://media.inb.gov.kh ដោយត្រូវ បំពេញបែបបទ និងឯកសារស្នើសុំ ដូចខាងក្រោម៖
ក.អង្គភាពព័ត៌មានជាតិ៖
១. លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ញាតិ និងលេខទូរស័ព្ទ)
២.អាជ្ញាបណ្ណព័ត៌មាន ឬលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានី ខេត្ត មានសុពលភាព
៣.អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន (មានសុពលភាព)។
ខ.អង្គភាពព័ត៌មានបរទេស៖
១. លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ជាតិ និងលេខទូរស័ព្ទ)
២.អាជ្ញាបណ្ណព័ត៌មាន ឬលិខិតអនុញ្ញាតរបស់រដ្ឋបាលរាជធានី ខេត្ត មានសុពលភាព
៣.លិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅមានសុពលភាពលើសពី ០៦ ខែ។
គ .ទីភ្នាក់ងារសារព័ត៌មានបរទេស និងការិយាល័យព័ត៌មានតំណាងនៅព្រះរាជាណាចក្រកម្ពុជា៖
១. លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ញាតិ និងលេខទូរស័ព្ទ)
២.លិខិតអនុញ្ញាតរបស់អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ មានសុពលភាព
៣. អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅមានសុពលភាពលើសពី ០៦ ខែ។
ឃ.អង្គការ សមាគម ធ្វើការលើវិស័យព័ត៌មាន៖
១. លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ ២.លិខិតទទួលស្គាល់អង្គការ សមាគមធ្វើការលើវិស័យព័ត៌មានរបស់ក្រសួងព័ត៌មាន មានសុពលភាព • តួនាទី សញ្ញាតិ និងលេខទូរស័ព្ទ
៣. វិញ្ញាបនបត្រអង្គការ សមាគម របស់ក្រសួងមហាផ្ទៃ
៤.អត្តសញ្ញាណបណ្ណ (មានសុពលភាព)
ង.អ្នកសារព័ត៌មានទទួលកម្រៃតាមអត្ថបទ (Freelancer)
១. លិខិតស្នើសុំបណ្ណសារព័ត៌មាន (មានបញ្ជាក់ឈ្មោះ ភេទ តួនាទី សញ្ជាតិ និងលេខទូរស័ព្ទ)
២. អត្ថបទព័ត៌មានចុះផ្សាយរយៈពេល ០៣ ខែ ចុងក្រោយ
៣. អត្តសញ្ញាណបណ្ណ ឬលិខិតឆ្លងដែន និងទិដ្ឋាការស្នាក់នៅ (មានសុពលភាព)។
បញ្ជាក់៖
១.អង្គភាពដែលធ្លាប់បានស្នើសុំបណ្ណសារព័ត៌មានជោគជ័យក្នុងឆ្នាំ២០២៣ គ្រាន់តែចូល ទៅកាន់ប្រព័ន្ធ បញ្ចូលអ៊ីម៉ែល និងលេខសម្ងាត់ដែលមានស្រាប់ ចុះឈ្មោះបន្ថែមជូនសមាជិកអង្គភាព និងភ្ជាប់ ជាមួយឯកសារស្នើសុំធ្វើបណ្ណសារព័ត៌មានឆ្នាំ២០២៤ រួចធ្វើការស្នើសុំជាការស្រេច។ ករណីភ្លេចលេខសម្ងាត់ អ្នកស្នើសុំអាចធ្វើការកំណត់លេខសម្ងាត់ថ្មី (Reset Password)
២.ការចុះឈ្មោះជាក្រុម/អង្គភាព ត្រូវមានតំណាងមួយរូបជាអ្នកចុះឈ្មោះឱ្យក្រុមការងារ
៣.សូម ឯកឧត្តម លោកជំទាវ លោកឧកញ៉ា លោក លោកស្រី ចូលទៅកាន់ Channel តេឡេក្រាម Media INB Group Support តាមរយៈតំណរភ្ជាប់ https://t.me/media_inb_group ដើម្បីពិនិត្យអំពីរបៀប នៃការចុះឈ្មោះ និងព័ត៌មានផ្សេងៗពាក់ព័ន្ធនឹងការស្នើសុំបណ្ណសារព័ត៌មាន
៤.ការស្នើសុំចុះឈ្មោះសម្រាប់តែអនឡាញប៉ុណ្ណោះ។
ការចុះឈ្មោះនឹងបើកដំណើរការចាប់ពីថ្ងៃជូនដំណឹងនេះតទៅ ៕
ដោយ ៖ សិលា