ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនពាក់ព័ន្ធចំនួន ៤៣នាក់ ក្នុងបទល្មើសគ្រឿងញៀនចំនួន ១៥ករណីទូទាំងប្រទេសថ្ងៃទី ២៦ មករាម្សិលមិញ!

ចែករំលែក៖

ភ្នំពេញ៖ ជនសង្ស័យចំនួន ៤៣ នាក់ (ស្រី ០៣នាក់) ត្រូវបានសមត្ថកិច្ចឃាត់ខ្លួន ក្នុងប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀនចំនួន ១៥ករណី ទូទាំងប្រទេសកាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ម្សិលមិញនេះ​។​ ដូច្នេះ​សូម​ជៀស​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន​ ព្រោះ​គ្រឿងញៀនបំផ្លាញអនាគតអ្នក និងក្រុមគ្រួសារអ្នក ! 

ជាក់ស្ដែង​ក្នុងចំណោមជនសង្ស័យចំនួន ៤៣នាក់ រួមមាន៖ដឹកជញ្ជូន រក្សាទុក ៩ករណី ឃាត់ ១៨នាក់(ស្រី ០នាក់)​,ប្រើប្រាស់ ៦ករណី ឃាត់ ២៥នាក់(ស្រី ៣នាក់)។ 

ចំណែក​វត្ថុតាងដែលចាប់យកសរុបក្នុងថ្ងៃទី២៦ ខែមករា រួមមាន ៖​ មេតំហ្វេតាមីន​ម៉ាទឹកកក​(Ice) ស្មេីនិង​ ១០,០៣ក្រាម និង៥០កញ្ចប់តូច។

ក្នុងប្រតិបត្តិការនោះ​ជា​លទ្ធផលខាងលើ ១០អង្គភាពបានចូលរួមបង្ក្រាប មានដូចខាងក្រោម​៖

កម្លាំង​នគរបាល​ជាតិ​ ០៩អង្គភាព

*១ / បន្ទាយមានជ័យ៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*២ / កំពង់ឆ្នាំង៖ រក្សាទុក ១ករណី ឃាត់ ៦នាក់ ចាប់យកIce ៧,៦៣ក្រាម។

*៣ / កណ្តាល៖ រក្សាទុក ៣ករណី ឃាត់ ៦នាក់ និងអនុវត្តន៍ដីកា ២ករណី ចាប់ ២នាក់ ចាប់យកIce ៤៥កញ្ចប់តូច។

*៤ / មណ្ឌលគីរី៖ ប្រើប្រាស់ ១ករណី ឃាត់ ១នាក់។

*៥ / រាជធានីភ្នំពេញ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ប្រើប្រាស់ ៣ករណី ឃាត់ ៧នាក់ ចាប់យកIce ២កញ្ចប់តូច។

*៦ / ពោធិ៍សាត់៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,៥៤ក្រាម។

*៧ / សៀមរាប៖ ប្រើប្រាស់ ១ករណី ឃាត់ ១៦នាក់ ស្រី ៣នាក់។

*៨ / តាកែវ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ០,២៦ក្រាម។

*៩ / ត្បូងឃ្មុំ៖ រក្សាទុក ១ករណី ឃាត់ ១នាក់ ចាប់យកIce ៣កញ្ចប់តូច។

កម្លាំងកងរាជអាវុធហត្ថខេត្ត ១អង្គភាព

*១ / ប៉ៃលិន៖ រក្សាទុក ១ករណី ឃាត់ ២នាក់ ចាប់យកIce ១,៦០ក្រាម៕

ដោយ៖ តារា​


ចែករំលែក៖