ខេត្តរតនគិរី៖ ជនសង្ស័យចំនួន៣នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខេត្តព្រះវិហារឃាត់ខ្លួនជាបន្តបន្ទាប់ជាក្រុមអ្នករក្សាទុកនិងចែកចាយនូវសារធាតុញៀនខុសច្បាប់។
ការចុះឃាត់ខ្លួននោះក្រោមបញ្ជាលោកឧត្តមសេនីយ៍ត្រី កង សៅគុណ មេបញ្ជាការ កងរាជអាវុធហត្ថខេត្តព្រះវិហារនៅម៉ោង៣៖០០នាទីថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤។
ក្នុងការចុះប្រតិបត្តិការនេះកម្លាំងកងរាជអាវុធហត្ថស្រុកជាំក្សាន្ត៤នាក់ដឹកនាំដោយលោកវរសេនីយ៍ត្រី ជុន បូរ៉ាមេបញ្ជាការកងរាជអាវុធហត្ថស្រុក បានសហការជាមួយនឹងកម្លាំងកងរាជអាវុធហត្ថស្រុកគូលែនចំនួន៣នាក់ទៀតអនុវត្តន៍ដីកាបង្គាប់ឲ្យចាប់ខ្លួន។
ហើយឃាត់ខ្លួនជនសង្ស័យម្នាក់ឈ្មោះ សោម រដ្ឋាភេទប្រុសអាយុ៣៣ឆ្នាំមុខរបរមិនពិតប្រាកដជាមុខសញ្ញាចែកចាយនូវសារធាតុញៀនដ៏សកម្មប្រចាំស្រុកជាំក្សាន្តនិងស្រុកគូលែន។
តាមដីកាលេខ៧០ ត.ព្រ/២២ចុះថ្ងៃទី៤ខែតុលាឆ្នាំ២០២២ដែលចេញដោយលោក សាយ ណូរិទ្ធ ចៅក្រមស៊ើបសួរសាលាដំបូងខេត្តព្រះវិហារ។
ក្រោយពីកម្លាំងធ្វើកាឃាត់ខ្លួនហើយក៏បានឆែកឆេរនឹងដកហូតវត្ថុតាងមួយចំនួនរួមមាន៖
ទី១.កាំភ្លើងខ្លីម៉ាករ៉ូឡូចំនួន១ដើម។
ទី២.គ្រាប់កាំភ្លើងខ្លីចំនួន៦គ្រាប់។
ទី៣.ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៧កញ្ចប់។
ទី៤.ទូរស័ព្ទដៃចំនួន២គ្រឿង។
ហើយកម្លាំងសមត្ថកិច្ចធ្វើការឆែកទូរស័ព្ទរកឃើញតេឡេក្រាមឈ្មោះសរសេរជាភាសាអងគ្លេសKA KA KO KOតែងតែបានទំនាក់ទំនងផ្ញើររាល់សកម្មភាពកន្លងមកជាមួយឈ្មោះសោម រដ្ឋា ដែលជាជនជាប់ចោទខាងលើការសុំលុយ។
លុះវេលាម៉ោងប្រមាណជា៩៖៤៥នាទីថ្ងៃទី២៥ខែមករាឆ្នាំ២០២៤កម្លាំងចុះទៅដល់ផ្ទះធ្វើកាឃាត់ខ្លួនជនសង្ស័យម្នាក់បន្ថែមទៀតឈ្មោះ អ៊ា ឈូករ័ត្ន ភេទប្រុសអាយុ៤៧ឆ្នាំមុខរបរត់តាក់សុីស្នាក់នៅភូមិស្រអែមត្បូង ឃុំកន្ទួត ស្រុកជាំក្សាន្ត ខេត្តព្រះវិហារ។
ក្រោយការឃាត់ខ្លួនជនសង្ស័យទី២កម្លាំងសមត្ថកិច្ចក៏បានដកហូតវត្ថុតាងទូរស័ព្ទដៃបានចំនួន២គ្រឿងបន្ថែមទៀត។
ក្រោយកម្លាំងសមត្ថកិច្ចដកហូតទូរស័ព្ទហើយធ្វើការសួរនាំនិងចម្លើយមានទំនាក់ទំនងទិញថ្នាំញៀនពីឈ្មោះ សោម រដ្ឋា។
ហើយកម្លាំងសមត្ថកិច្ចជំនាញឲ្យឈ្មោះសោម រដ្ឋាទូរស័ព្ទនិយាយឆ្លងឆ្លើយជាមួយនឹងជនសង្ស័យម្នាក់ទៀតកំណត់ទីតាំងគ្នាយកគ្រឿងញៀននៅក្នុងភូមិត្មាតប៊ើយ ឃុំព្រីងធំស្រុកជាំក្សាន្ត ខេត្តព្រះវិហារ នៅម៉ោង២៖៣០រនាទីសៀលថ្ងៃខែឆ្នាំដដែល។
ជនសង្ស័យទី៣ឈ្មោះ គង់ រ៉ូ ភេទ ប្រុសអាយុ៣១ឆ្នាំមុខរបរមិនពិតប្រាកដស្នាក់នៅភូមិក្របៅ ឃុំគូលែនត្បូង ស្រុកគូលែន ខេត្តព្រះវិហារ រួមនឹងវត្ថុតាងទូរស័ព្ទដៃចំនួន១គ្រឿងផងដែរ។
បច្ចុប្បន្នជនសង្ស័យទាំង៣នាក់រួមនឹងវត្ថុតាងត្រូវបានកម្លាំងកងរាជអាវុធហត្ថខេត្តកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តព្រះវិហារដើម្បីចាត់កាបន្តតាមនីតិវិធី៕
ដោយ ៖ ជីវ័ន្ត