ភ្នំពេញ ៖ ការហូរឈាមតាមបាត(គូថ) ទាំងអស់មិនដូចគ្នាទេ។ ហើយក៏មិនមែនបណ្ដាលមកពីជំងឺឫសដូងបាតទាំងអស់ដែរ ផ្ទុយទៅវិញវាអាចបណ្ដាលមកពីជំងឺមហារីកវិញក៏មាន សូមប្រុងប្រយ័ត្ន។
ក) អ្វីទៅជាជំងឺមហារីក ចុងពោះវៀនធំ (Cancer ano-rectal)៖
ជាប្រភេទជំងឺដុះ ដុំសាច់ ឬដំប៉ៅ នៅក្នុងពោះវៀនធំនិងក្នុងប្រហោងគូទ។
ខ) រោគសញ្ញាដែលជួបញឹកញាប់រួមមាន៖
– ចុកពោះខ្សោយអស់កម្លាំង
– ការបត់ជើងធំមានការប្រែប្រួលខុសប្រក្រតី ដូចជា ពិបាកបត់ជើងធំទល់លាមក ឬរាករុសញឹកញាប់ជាដើម។
– ជួនកាលមានលៀន ចេញដុំសាច់ មកក្រៅ
– ជួនកាលមានលក្ខណៈដូចដំបៅគូថ ឬមានដុំសាច់ដុះជុំវិញរន្ធគូថខុសធម្មតា ដែលអាចច្រឡំជាមួយជំងឺផ្សេងៗ ជាពិសេសជំងឺឫសដូងបាតជាដើម។
គ) ការព្យាបាល៖
ការព្យាបាលតម្រូវឲ្យជួបពិគ្រោះជាមួយក្រុមគ្រូពេទ្យជំនាញផ្នែកវះកាត់ ពោះវៀននិងមហារីក។
មានតែការព្យាបាលដោយ វិធីវះកាត់តែប៉ុណ្ណោះ ដែលជាជំរើសត្រឹមត្រូវបំផុត ក្នុងករណីដំណាក់កាលដំបូង នៃជំងឺ ហើយដុំសាច់មហារីកមានទំហំតូចៗខ្លះ គេអាចព្យាបាលដោយ endoscopies ដោយមិនចាំបាច់វះកាត់ធំ អ្នកជំងឺ មិនចាំបាច់សម្រាកពេលយូរ និងមិនប៉ះពាល់ដល់ពោះវៀន។
ដូចនេះបើលោកអ្នកមានបងប្អូន និងគ្រួសារមានធ្លាក់ឈាម ឬមានដុំសាច់ខុសពីធម្មតា សូមបងប្អូនមកពិគ្រោះជាមួយវេជ្ជបណ្ឌិតជំនាញឯកទេស នៃមន្ទីរពេទ្យកាល់ម៉ែត ដើម្បីធ្វើការពិគ្រោះ និងស្វែងរកវិធីការពារកុំអោយមានការយឺតយ៉ាវក្នុងការព្យាបាលដែលអាចអោយមានគ្រោះថ្នាក់ដល់ជីវិត។នេះជាការបញ្ជាក់ពីខាង #មន្ទីរពេទ្យកាល់ម៉ែត #calmettehospital ៕
ដោយ ៖ សិលា