ព័ត៌មានទាន់ហេតុការណ៍៖

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឪកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង

ចែករំលែក៖

ភ្នំពេញ ៖ ក្រសួងវប្បធម៌ និងវិចិត្តសិល្បះ នៅរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៤ បានបញ្ជាក់អោយដឹងថា ៖ វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឪកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រតិដ្ឋ។

ថ្លែងក្នុងពិធីបិទវគ្គបណ្តុះបណ្តាលភាពយន្តខ្នាតខ្លីកម្ពុជា (Cambodia Film Lap 2023) នៅល្ងាចថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៤ នៅរោងភាពយន្ត Legend សាខា Noro Mall លោក សុីយ៉ុន សុភារិទ្ធ អគ្គនាយកបច្ចេកទេសវប្បធម៌ តំណាងដ៏ខ្ពង់ខ្ពស់លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: បានថ្លែងថា វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា បានផ្តល់ឪកាស និងចំណេះដឹងជាមូលដ្នានលើជំនាញបច្ចេកទេសនៃការផលិតភាពយន្ត ជូនដល់យុវជនរបស់យើង ហើយសកម្មភាពនេះ បានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តគោលនយោបាយយុទ្ធសាស្រ្តបញ្ចកោណរបស់រាជរដ្ឋាភិបាលនីតិកាលទី៧នៃរដ្ឋសភា ពិសេសជួយជំរុញលើកស្ទួយឧស្សាហកម្មវប្បធម៌ និងច្នៃប្រឌិត។  

វគ្គបណ្តុះបណ្តាលភាពយន្តខ្លីកម្ពុជា (Cambodia Film Lap 2023) រៀបចំដោយនាយកដ្ឋានសិល្បភាពយន្តនិងផ្សព្វផ្សាយវប្បធម៌នៃ ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ សហការជាមួយមជ្ឈមណ្ឌលបណ្តុះបណ្តាលជំនាញ និងទទួលការថតភាពយន្ត, Cine-Hub និង Cine-Studio ដោយបានធ្វើការបណ្តុះបណ្តាលជា ៣ដំណាក់កាល ក្នុងនោះ ការសិក្សាអនឡាញលើទ្រឹស្តី និងការរៀបចំអត្ថបទនិពន្ធ,  ការសិក្សាបច្ចេកទេស និងអនុវត្តផ្ទាល់ និងការចុះផលិតស្នាដៃភាពយន្តរបស់សិក្ខាកាម ក្រោមការជួយបង្ហាត់បង្រៀន ណែនាំដោយលោកគ្រូ អ្នកគ្រូចំនួន១១រូប ក្នុងរយ:ពេល០២ខែ។ 

នាឱកាសនោះ ក៏មានការចែកវិញ្ញាបនប័ត្របញ្ជាក់ការសិក្សាជូនសិក្ខាកាមដែលបានបញ្ចប់ការសិក្សាដោយជោគជ័យចំនួន ២៥រូប លិខិតថ្លែងអំណរគុណជូនលោកគ្រូ អ្នកគ្រូ ព្រមទាំងបណ្តាលក្រុមហ៊ុនឧបត្ថម្ភ ដៃគូសហការមួយចំនួនផងដែរ ៕ 

ដោយ ៖ សិលា


ចែករំលែក៖