ព័ត៌មានទាន់ហេតុការណ៍៖

អាជ្ញាធរខេត្ត​ចាត់វិធានការ​ចុះត្រួតពិនិត្យជាក់ស្តែងដីព្រៃឈើ​ដែល​គេ​លួច​កាប់បំផ្លាញ​និង​ទន្ទ្រាន​យក​ដី​ធ្វើជា​កម្មសិទ្ធិ​

ចែករំលែក៖

ខេត្តរតនគិរី​៖  ការកាប់​រុករាននិងដុតបំផ្លាញ​ព្រៃឈើ​រាប់រយ​ហិកតា​យក​ដី​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ​នោះត្រូវបានក្រុមការងារ​ចុះ​ស្រាវជ្រាវ​ពិនិត្យ​ជាក់ស្ដែង​​ហើយដោយយោង​លិខិត​បង្គាប់ការ​លេខ​០៤១​ល​,​ប​,​ក​ចុះ​ថ្ងៃ​ទី១៨ ខែកញ្ញា ឆ្នាំ​២០២៣​របស់​រដ្ឋបាលខេត្តរ​តន​គិរី យោង​លិខិត​បង្គាប់ការ​លេខ​០០៣​ចុះ​ថ្ងៃ​ទី២២ ខែមករា ឆ្នាំ​២០២៤ របស់​រដ្ឋបាល​ស្រុ​កកូន​មុំ បទបញ្ជា​លោក​មេបញ្ជាការ​កងរាជអាវុធហត្ថ​ខេត្តរតនគិរី​ផងដែរ។​

ទើបនៅ​ថ្ងៃទី​២៦ ខែមករា ឆ្នាំ​២០២៤ក្រោម​ការចង្អុលបង្ហាញ​ពី​លោក ញ៉ែម សំអឿន អភិបាល​នៃ​គណ​អភិបាលខេត្ត​រតនគិរី លោក ខ័​ណ្ឌ ចំ​ណាន អភិបាលរង​ខេត្ត បាន​ដឹកនាំ​កម្លាំង​សមត្ថកិច្ច​ចម្រុះ​រួមមាន​: កម្លាំង​ជំនាញ​រដ្ឋបាល​ព្រៃឈើ កម្លាំង​បរិស្ថាន កម្លាំង​ស្នងការដ្ឋានខេត្ត មន្ត្រី​សុរិយោដី​ខេត្ត  មេបញ្ជាការរង​កង​រាជ​អាវុធ​ខេត្ត លោក​អភិបាលរង​ស្រុក​កូន​មុំ កងរាជអាវុធហត្ថ​ស្រុក​កូន​មុំ អធិការ​ស្រុក​កូន​មុំ​ផងដែរបាន​ចុះ​ត្រួតពិនិត្យ​ជាក់ស្ដែង​ដល់ទីតាំងអំពី​ស្ថានភាព​ការកាប់បំផ្លាញ​ទន្ទ្រាន​ដីព្រៃ​របស់​រដ្ឋ​ធ្វើជា​កម្មសិទ្ធិ។

ការចុះត្រួតពិនិត្យនោះមានចំនួន៤​ទីតាំងស្ថិតក្នុង​ភូមិ​កាំ​បាក់ ឃុំ​តឺ​ន ស្រុក​កូន​មុំ ខេត្តរតនគិរីឃើញថាទីតាំង​ទី​១ត្រង់ចំណុច​ទំពាំង​កំ​ភេ​ម និយាម​កាលេ​ខ០៦៨៣ ២១០- ១៥១ ៦៧៦៩។

ទីតាំង​ទី​២ ត្រង់ចំណុច​ជើងភ្នុំ​គ្រែ​ខាងត្បូង​និយាម​កាលេ​ខ​០៦៨២៨១៩-១៥១៧២៧៤។

ទីតាំង​ទី​៣ ត្រង់ចំណុច​ខ្នងភ្នុំ​គ្រែ​និយាម​កាលេ​ខ​០៦៨២៤៣៦-១៥១៩១៤៣ និង​ទី​តាំ​ទី​៤ ស្ថិតនៅ​ជើងភ្នុំ​គ្រែ​ខាងជើង​និយាម​កាលេ​ខ​០៦៨២៣៣៩-១៥២០១៧៩ ដែល​បាន​កាប់​ទន្ទ្រាន​។

ក្នុងនោះភាគច្រើន​ជា​ដីកា​ប់រាន​ចាស់និង​ថ្មី តែ​បច្ចុប្បន្ន​ដី​ខាងលើ​ខ្លះៗ​ត្រូវបាន​ប្រជាពលរដ្ឋ​ដាំដំឡូង​មី ខ្លះទៀត​ដាំ​កៅស៊ូ​ស្វាយចន្ទី​និង​បានកសាងសាលា​បុណ្យ​មិនទាន់​ប្រក់​ដំបូល​និងមាន​ព្រះសង្ឃ​គង់នៅ​ផងដែរ។​

​ដី​ដែល​បានកា​ប់រាន​ទាំង​៤​ទីតាំង​ខាងលើនេះ​នៅ​មិនទាន់ដឹង​ថាចំនួន​ប៉ន្មានហិកតា​នៅឡើយ​ទេ រង់ចាំ​គណៈកម្មការ​គ្រប់គ្រង​ដី​រដ្ឋ​ពិនិត្យ​ជាក់ស្ដែង​សិន៕

ដោយ ៖ ជីវ័ន្ត


ចែករំលែក៖