ព័ត៌មានទាន់ហេតុការណ៍៖

លទ្ធផលត្រួតពិនិត្យការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកថ្ងៃទី២៨ ខែមករា រកឃើញយានយន្តល្មើសចំនួន ៥៥៩គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស

ចែករំលែក៖

ភ្នំពេញ ៖ តាមរបាយការណ៍ពីនាយកដ្ឋាននគរបាលចរាចរណ៍ និងសណ្តាប់ធ្នាប់សាធារណៈ ស្តីពីការរឹតបន្ដឹងច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោក នៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា ចំនួនគោលដៅសរុប ៧៩គោលដៅ មានយានយន្តចូលគោលដៅចំនួន ៦៩៥គ្រឿង, រថយន្តធំ ០៥គ្រឿង, រថយន្តតូច ១៩៨គ្រឿង និងម៉ូតូ ៤៩២គ្រឿង ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ៥៥៩គ្រឿង  រថយន្តធំ ០៥គ្រឿង រថយន្តតូច ១២៨គ្រឿង និងម៉ូតូចំនួន ៤២៦គ្រឿង ត្រូវបានផាកពិន័យតាមអនុក្រឹត្យលេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

តាមរបាយការណ៍លទ្ធផលរយៈពេល ២៨ថ្ងៃ ពីថ្ងៃទី១-២៨ ខែមករា ឆ្នាំ២០២៤ បានឲ្យដឹងថា យានយន្តចូលគោលដៅចំនួន ១៩,៥៣៧គ្រឿង រថយន្តធំ ២៣៦គ្រឿង រថយន្តតូច ៣,៨៧០គ្រឿង ម៉ូតូ ១៥,៤៣១គ្រឿង  ។ ក្នុងនោះរកឃើញយានយន្តល្មើសសរុបចំនួន ១៤,២៧៧គ្រឿង, រថយន្តធំ ៩១គ្រឿង, រថយន្តតូច ១,៨៨៥គ្រឿង និងម៉ូតូ ១២,៣០១គ្រឿង (១២,៣០១ករណី) ត្រូវបានផាកពិន័យតាមអនុក្រឹត្យ លេខ ៣៩.អនក្រ.បក នៅទូទាំងប្រទេស ។

របាយការណ៍ដដែល បានវាយតម្លៃថា ការអនុវត្តតាមអនុក្រឹត្យថ្មី ក្នុងការផាកពិន័យយានយន្តល្មើសបានដំណើរការទៅយ៉ាងល្អប្រសើរទទួលបានការគាំទ្រ ពិសេសអ្នកប្រើប្រាស់ផ្លូវទាំងអស់ បានចូលរួមគោរពច្ចរាចរណ៍យ៉ាងល្អប្រសើរ ៕

ដោយ ៖ សហការី


ចែករំលែក៖