ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចនគរបាលខេត្តកណ្តាលឃាត់ខ្លួន ជនត្រូវចោទម្នាក់ អនុវត្តតាម ដីកាបង្គាប់ឲ្យចាប់ខ្លួនចំនួន២ នៅស្រុកពញាឮ

ចែករំលែក៖

ខេត្តកណ្តាល ៖ មានករណីសមត្ថកិច្ចនគរបាលស្រុកពញាឮ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាល បានអនុវត្តដីកាបង្គាប់ឲ្យចាប់ខ្លួន នៅថ្ងៃចន្ទ ០៤រោច ខែ​ បុស្ស ​​ ឆ្នាំ ថោះ  បញ្ចស័ក ព.ស ២៥៦៧  ត្រូវនឹងថ្ងៃទី ២៩ ខែ មករា ឆ្នាំ២០២៤ វេលាម៉ោង ០៩និង ០០ នាទី ស្ថិតនៅចំណុច ភូមិភ្នំបាត ឃុំភ្នំបាត ស្រុកពញាឮ ខេត្ត​កណ្តាល​។ 

កម្លាំងជំនាញផ្នែកនគរបាលប្រឆាំងគ្រឿងញៀន​ នៃអធិការដ្ឋាននគរបាលស្រុកពញាឮ   សហការជាមួយ​ កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលភ្នំបាត បានស្រាវជ្រាវ និងបង្ក្រាបតាមដីកាបង្គាប់ឲ្យចាប់ខ្លួនជនត្តូវចោទចំនួន ០១នាក់ មានឈ្មោះ លឹម វាសនា  ភេទប្រុស អាយុ ៤០ ឆ្នាំ ជនជាតិខ្មែរ មុខរបរ អ្នកយកព័ត៌មាន អង្គភាព «បារមីតេជោសន្តិភាព» មានទីលំនៅបច្ចុប្បន្នភូមិពោធិ៍រ៉ាល់ ឃុំភ្នំបាត ស្រុកពញាឮ  ខេត្ត​កណ្តាល​។ 

ជនត្រូវចោទមានសារធាតុញៀននៅក្នុងទឹកនោមផងដែរ។ 

សមត្ថកិច្ចនគរបាលស្រុកពញាឮ បានបញ្ជាក់អោយដឹងថា ៖ ពាក់ព័ន្ធករណីចាប់ខ្លួននេះ គឺមានដីកាបង្គាប់ឲ្យចាប់ខ្លួន ចំនួន០២៖

ក្នុងនោះ ១ -ដីកាលេខ​ ១៦៤ បគ.ចខ/២២  ចុះថ្ងៃទី១៤ ខែ មីនា ឆ្នាំ២០២២ ចេញដោយចៅក្រមស៊ើបសួរ នៃសាលាដំបូងខេត្តកណ្ដាល លោក ហេង ផល្លា ។

ត្រូវចោទពីបទ​ ៖​ ជួញដូរ​ ដោយ​ខុសច្បាប់​នូវសារធាតុញៀន​ ។ 

ប្រព្រឹត្តនៅភូមិថ្មស ឃុំភ្នំបាត  ស្រុកពញាឮ ខេត្តកណ្ដាល  កាលពីនៅថ្ងៃទី ១៤ ខែ ធ្នូ ឆ្នាំ២០២១ ។

២ -ដីកាលេខ​ ៥៧៦ ដក.បចខ  ចុះថ្ងៃទី ០៧ ខែ កញ្ញា ឆ្នាំ២០២២  ចេញដោយចៅក្រមជំនុំជម្រះ នៃសាលាដំបូងខេត្តកណ្តាល លោក អ៊ុក សុវណ្ណារិទ្ធ ។

ត្រូវចោទពីបទ​ ៖​ ជួញដូរ​ ដោយ​ខុសច្បាប់​នូវសារធាតុញៀន​ ។ 

ប្រព្រឹត្តនៅ ភូមិថ្មស ឃុំភ្នំបាត ស្រុកពញាឮ ខេត្តកណ្ដាល  កាលពីនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ ២០២១ ។

ចំពោះករណីនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ កម្លាំងផ្នែកជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលកំពុងកសាងសំណុំរឿងបន្តតាមនីតិវិធីច្បាប់ ៕

ដោយ ៖ សិលា


ចែករំលែក៖