ភ្នំពេញ៖ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២២៤នេះ បានជួបជាមួយ លោក សាន ជានមីង (Shan Jianming ) ប្រធានក្រុមហ៊ុន Mizuda Group ក្នុងជំនួបសម្ដែងការគួរសម និងពិភាក្សាការងារ នៅវិមានសន្តិភាព។
ក្រុមហ៊ុន Mizuda Sanitation (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន Mizuda Group បានចុះកិច្ចព្រមព្រៀងជាមួយរដ្ឋបាលរាជធានីភ្នំពេញ ក្នុងការផ្តល់សេវាបោសសម្អាត ប្រមូលនិងដឹកជញ្ជូនសំរាមសំណល់រឹង និងសេវាផ្សព្វផ្សាយកម្មវិធីការយល់ដឹងស្តីពីការគ្រប់គ្រងសំរាម ក្នុងភូមិសាស្រ្តរដ្ឋបាលខណ្ឌដូនពេញ ៧មករា ពោធិ៍សែនជ័យ កំបូល និងដង្កោ ហើយបានចាប់ដំណើរការប្រតិបត្តិការនៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២១ ដែលបានបង្កើតការងារដល់ប្រជាជនកម្ពុជាចំនួន៧១០កន្លែង ។
សូមជម្រាបថា សកម្មភាពវិនិយោគរបស់ក្រុមហ៊ុនមិនត្រឹមតែបានជួយបង្កើតការងារប៉ុណ្ណោះទេ ថែមទាំងបាន ចូលរមចំណែកក្នុងការសម្អាតបរិស្ថានផងដែរ៕
ដោយ៖ តារា