ព័ត៌មានទាន់ហេតុការណ៍៖

លោក ឃួង ស្រេង នៅសល់តែ៧៤ថ្ងៃទៀត ស្ពានអាកាសមរតកតេជោ និងបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់

ចែករំលែក៖

 ភ្នំពេញ៖ លោក ឃួង ស្រេង អភិបាល រាជធានីភ្នំពេញ និងមន្រី្ដជំនាញ បានអញ្ជើញពិធីភ្ជាប់ ស្ពានអាកាសមរតកតេជោ(ស្ពានអាកាសព្រះមុនីវង្សថ្មី) ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស,មហាវិថីសម្តេចតេជោហ៊ុនសែន និងមហាវិថីយោធពលខេមរភូមិន្ទ (ផ្លូវ២៧១) ដោយការងារសាងសង់ បាន៨០ភាគរយនោះ នៅសល់តែ៧៤ថ្ងៃទៀតស្ពានអាកាសមរតកតេជោ និងបើកឱ្យបងប្អូនប្រជាពលរដ្ឋប្រើប្រាស់ ។ ពិធីនេះបានប្រព្រឹត្ដទៅ នៅថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ ។

     លោកឃួង ស្រេង  បានបញ្ជាក់ថា៖ ស្ពានអាកាសព្រះមុនីវង្សថ្មីត្រូវបានប្តូរឈ្មោះ មកជាស្ពានអាកាសមរតកតេជោវិញ ។ ស្ពាននេះក្នុងដំណាក់កាលទី១ការសាងសង់ ស្ពានអាកាសមរតកតេជោ (ស្ពានអាកាសជាន់ទី២) បច្ចុប្បន្ន សាងសង់ បានសម្រេចប្រមាណ៨០%ហើយតាមផែនការគ្រោងនឹងត្រូវបញ្ចប់នៅ ចុងខែមីនាឆ្នាំ២០២៤ខាងមុខនេះ។      

  ដោយឡែក ដំណាក់កាលទី២គ្រោងនឹងបញ្ចប់មុនចូលឆ្នាំ ប្រពៃណីជាតិឆ្នាំ២០២៥ខាងមុខនោះដែរ 

     លោក ឃួង ស្រេង បានបញ្ជាក់ថា៖ ស្ពានអាកាសតេជោជាស្ពានអាកាសទី៨ នៅក្នុងរាជធានីភ្នំពេញ។ ស្ពានអាកាសនេះសាងសង់ដោយក្រុមហ៊ុនវិនិយោគទុនអាណិកជនកម្ពុជា OCIC នៅចំណុចប្រសព្វមហាវិថីសម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ ម៉ែត្របឹងទំពុន)មហាវិថីព្រះមុនីវង្ស ជាមួយវិថីកង យោធពលខេមរភូមិន្ទហៅផ្លូវលេខ២៧១ក្នុងទឹកដីខណ្ឌ ចំការមន និងខណ្ឌមានជ័យ។ស្ពានអាកាសនេះគ្រោងចំណាយថវិកាជាង៣៦លានដុល្លារដោយចំណាយពេលវេលា សាងសង់៣៦ខែ ។

      លោកឃួង ស្រេង បានបញ្ជាក់ថា៖  គម្រោងស្ពានអាកាសមរតកតេជោ នៅច្រមុះជ្រូកក្បាលថ្នល់ យើងធ្វើការ សាងសង់ផ្លូវផ្ទាល់ដីដែលមានរង្វង់មូលបែងចែកជាឯកទិសនិងផ្លូវតភ្ជាប់រវាងមហាវិថីព្រះមុនីវង្ស ,មហាវិថីសម្តេចតេជោហ៊ុនសែន វិថីកងយោធពលខេមរភូមិន្ទឆ្ពោះទៅស្ពានព្រះមុនីវង្ស និងផ្លូវជាតិលេខ២ ។ 

      លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណៈការរាជធានីភ្នំពេញ បានបញ្ជាក់ថា៖ សំណង់ស្ពានអាកាសមរតកតេជោនេះ មានពីរជាន់ ស្ពានអាកាសជាន់ទី១ជាស្ពានរង្វង់មូល នៅ ត្រង់ ចំណុចប្រសព្វ ដែលបំបែក ខ្នែងជាបួនទិសផ្សេងគ្នា ទៅកាន់មហាវិថីសម្តេចតេជោហ៊ុន សែនស្ពានព្រះមុនីវង្សមហាវិថីព្រះមុនីវង្ស និងវិថីកងយោធពលខេមរភូមិន្ទ ។ស្ពាន អាកាសជាន់ទី២ជាផ្លូវទ្វេទិស មានទិសដៅទៅ មករវាងមហាវិថីព្រះមុនីវង្សនិងមហាវិថីសម្តេចតេជោ ហ៊ុន សែន ។

        លោកបានបញ្ជាក់ថា៖ មកដល់ខែមករាឆ្នាំ២០២៤ នេះ នៅរាជធានីភ្នំពេញមានស្ពាន អាកាសចំនួន៨ ហើយរួម មាន ៖១-ស្ពាន អាកាសក្បាលថ្នល់។ ទី២-ស្ពាន អាកាស៧ មករា ទី ៣-ស្ពានអាកាសស្ទឹង មានជ័យ។ទី៤-ស្ពានអាកាស៥មក រា ។ទី ៥- ស្ពានអាកាសមិត្តភាពកម្ពុជា- ចិនសែនសុខឬហៅថាស្ពានអាកាសផ្សារដីហ៊ុយ ។ទី៦-ស្ពាន អាកាសចោមចៅ។ទី ៧-ស្ពានអាកាសឫស្សីកែវលើផ្លូវជាតិលេខ៥ចំណុចឃ្លាំងសាំងនិងទី៨-ស្ពានអាកាសមរតកតេជោនេះ   

         

ដោយ៖ សំរិត


ចែករំលែក៖