ព័ត៌មានទាន់ហេតុការណ៍៖

ឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ដឹកនាំកិច្ច ប្រជុំគណៈកម្មការអន្តរក្រសួងដើម្បីត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការ បញ្ចប់គោរមងារឧកញ៉ា

ចែករំលែក៖

ភ្នំពេញ៖ នៅថ្ងៃទី ២៩ ខែមករា ឆ្នាំ២០២៤ នៅទីស្តីការគណៈរដ្ឋមន្ត្រី លោក វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការ គណៈរដ្ឋមន្ត្រីបានដឹកនាំកិច្ចប្រជុំគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យនិងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់គោរមងារឧកញ៉ា ដោយមានការចូលរួមពី លោកជាអនុប្រធាន និងសមាជិកនៃគណៈកម្មការអន្តរក្រសួងត្រួតពិនិត្យ និងវាយតម្លៃលើសំណើសុំគោរមងារ និងការបញ្ចប់ គោរមងារឧកញ៉ា។ 

អង្គប្រជុំបានធ្វើការពិនិត្យ និងពិភាក្សាលើ អនុក្រឹត្យស្តីពីបែបបទនិងនីតិវិធី នៃការស្នើសុំនិងវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ា និងការបញ្ចប់គោរមងារឧកញ៉ា។

  អនុក្រឹត្យនេះកំណត់អំពីបែបបទ និងនីតិវិធីនៃការស្នើសុំនិងការវាយតម្លៃក្នុងការផ្ដល់គោរមងារឧកញ៉ាទំហំទឹកប្រាក់នៃអំណោយនិងវិភាគទាន របកគំហើញបច្ចេកវិទ្យាថ្មីៗឬស្នាដៃពិសេស ព្រមទាំងបែបបទនិងនីតិវិធីនៃការបញ្ចប់គោរមងារឧកញ៉ា ដើម្បីធានាបាននូវសេចក្ដីថ្លៃថ្នូរ ទំនៀមទម្លាប់ ប្រពៃណីល្អ សណ្ដាប់ធ្នាប់សាធារណៈ សន្តិសុខជាតិ និងការអភិវឌ្ឍសេដ្ឋកិច្ចសង្គម៕

ដោយ ៖ សិលា


ចែករំលែក៖