ភ្នំពេញ ៖ អនុលោមតាមច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ និងច្បាប់ស្តីពីវិសោធកម្មនៃច្បាប់នេះ និងអនុក្រឹត្យលេខ ១០ អនក្រ.បក ចុះថ្ងៃទី១២ ខែមករា ឆ្នាំ២០២៤ របស់រាជរដ្ឋាភិបាលកម្ពុជា ស្តីពីការកំណត់ចំនួនសមាជិកក្រុមប្រឹក្សា រាជធានីភ្នំពេញ ក្រុមប្រឹក្សាខេត្ត ក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌ សម្រាប់អាណត្តិទី៤ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជូនដំណឹងជាសាធារណៈដល់ក្រសួងស្ថាប័ន ពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសជ្រាបថា៖
ចំនួនសមាជិកក្រុមប្រឹក្សារាជធានីភ្នំពេញ និងសមាជិកក្រុមប្រឹក្សាខេត្តទាំងអស់ សម្រាប់អាណត្តិទី៤ មានចំនួនសរុប ៥៥៩ (ប្រាំរយហាសិបប្រាំបួន) នាក់
ចំនួនសមាជិកក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាស្រុក ក្រុមប្រឹក្សាខណ្ឌទាំងអស់ សម្រាប់អាណត្តិទី៤ មានចំនួនសរុប ៣,៦៨១ (បីពាន់ប្រាំមួយរយសែសិបមួយ) នាក់។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមក្រសួង ស្ថាប័នពាក់ព័ន្ធ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រជាពលរដ្ឋខ្មែរទូទាំងប្រទេសមេត្តាជ្រាបជាព័ត៌មាន៕
ដោយ ៖ សិលា