ព័ត៌មានទាន់ហេតុការណ៍៖

ចេះតែមានហើយដើម្បីប្រាក់ ! លោក ញ៉ឹប សុភិន ហៅបារមីលោកគ្រូឥណ្ឌា១២ ភាសា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញមិនថតផ្សាយផ្ទាល់ពេលទស្សន៍ទាយនិងមិនផ្សព្វផ្សាយវីដេអូសូត្រធម៌

ចែករំលែក៖

ភ្នំពេញ ៖ បុគ្គលមួយចំនួនដើម្បីតែប្រាក់ ហ៊ានធ្វើអ្វីគ្រប់បែបយ៉ាងដោយគ្មានមនសិការ ខ្មាសអៀន បំពុលសង្គម បង្ហាញផលប៉ះពាល់ដល់សាសនានិង ជំនឿជាដើម។ល។ 

ទីបំផុត ! លោក ញ៉ឹប សុភិន ហៅបារមីលោកគ្រូឥណ្ឌា ១២ ភាសា ចុះកិច្ចសន្យាជាមួយមន្ទីរធម្មការនិងសាសនារាជធានីភ្នំពេញឈប់ថតផ្សាយផ្ទាល់ពេលទស្សន៍ទាយនិងមិនផ្សព្វផ្សាយវីដេអូសូត្រធម៌ដែលមិនមានប្រភពច្បាស់លាស់ ព្រោះធ្វើឱ្យប្រជាពលរដ្ឋយល់ច្រឡំ មានជំនឿទាំងភ្លេចគិត ។ 

សូមបញ្ជាក់ថា ៖ តាមរយៈទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន, ក្រសួងធម្មការនិងសាសនា បានផ្សព្វផ្សាយកំណត់ហេតុនៃការចុះកិច្ចសន្យារបស់លោក ញ៉ឹប សុភិន ហៅបារមីលោកគ្រូឥណ្ឌា ១២ ភាសា ជាមួយមន្ទីរធម្មការនិងសាសនារាជនាធីភ្នំពេញ ដោយសន្យាថាមិនថតផ្សាយផ្ទាល់ពេលទស្សន៍ទាយនិងមិនផ្សព្វផ្សាយវីដេអូសូត្រធម៌ដែលមិនមានប្រភពច្បាស់លាស់ទៀតឡើយ។ ក្រសួងធម្មការនិងសាសនាបានអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមបញ្ឈប់ការបង្ហោះវីដេអូចាស់ៗកន្លងទៅឬវីដេអូថ្មីៗពាក់ព័ន្ធនឹងគ្រូបារមី គ្រូអូមអាមផ្សេងៗប្រសិនបើមិនបញ្ឈប់ទេ សាមីខ្លួននឹងត្រូវប្រឈមមុខនឹងវិធានការតាមផ្លូវច្បាប់ជាធរមាន ។

សូមក្រសួងស្ថាប័នពាក់ព័ន្ធផ្សេងៗទៀត មេត្តាតាមដាន រាល់បាតុភាពមិនប្រក្រតីណាមួយ ដែលប្រព្រឹត្តដោយបុគ្គល បង្កើតគំនិតទុច្ចរិត បោកប្រាស់ប្រជាពលរដ្ឋ ៕

ដោយ ៖ សិលា


ចែករំលែក៖