ភ្នំពេញ ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា បានថ្លែងថា ៖ កម្ពុជាបាននាំចេញផលិតផលកសិកម្មជាង ៨,៨២ លានតោនដែលមានតម្លៃសរុបប្រមាណ ៤,៨ ពាន់លានដុល្លាទៅកាន់គោលដៅ ៧៨ ប្រទេស ក្នុងនោះការនាំចេញអង្ករសម្រេចបាន ៦៥៦ ពាន់តោន កើនឡើងជាង ៣% មួយឆ្នាំ២០២៣ ។ ហើយអ្វីដែលសំខាន់នោះ គឺប្រជាកសិករទូទាំងប្រទេសសប្បាយរីករាយ ដោយសារប្រាក់ចំណេញពីការលក់ស្រូវរបស់ពួកគាត់នៅឆ្នាំ២០២៣ បានកើនឡើងខ្ពស់។
ទន្ទឹមនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏បានថ្លែងបន្តថា កិច្ចខិតខំប្រឹងប្រែងក្នុងការអភិរក្ស និងបង្រ្កាបបទល្មើសជលផលរបស់ក្រសួងកសិកម្ម ក៏ទទួលបានលទ្ធផលគួរជាទីមោទនៈផងដែរ។
សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងដូចនេះនៅក្នុងឱកាសដែលសម្តេចអញ្ជើញជាអធិបតី «បិទសន្និបាតបូកសរុបការងារឆ្នាំ ២០២៣ និងលើកទិសដៅការងារបន្តឆ្នាំ ២០២៤ របស់ក្រសូងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ» នៅរសៀលថ្ងៃទី ៣០ ខែមករា ឆ្នាំ២០២៤ ។ ក្នុងនោះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បញ្ជាឱ្យចុះបញ្ជីដីធ្លីជាប្រព័ន្ធនៅជុំវិញតំបន់បឹង ទន្លេសាបជូនប្រជាពលរដ្ឋនៅទីនោះ ឱ្យបានលឿន ច្បាស់លាស់ និងឱ្យចប់សព្វគ្រប់។ សម្ដេចមហាបវរធិបតី បញ្ជាទៅស្ថាប័នជំនាញឱ្យរៀបចំគូសផែនទីតំប ន់ការពារបឹងទន្លេសាបឡើងវិញ និងរៀបចំបោះបង្គោលការពារនៅតំបន់នោះឡើងវិញ នៅក្រោយរៀប ចំផែនទីតំបន់ការពាររួច។
សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីថ្លែងថា ៖ តម្លៃដី មិនថ្លៃជាងអនាគតរបស់យើងនោះទេ។ គ្មានតម្លៃអ្វី ដែលថ្លៃជាងដីនៅតំបន់ទន្លេសាប ដែលត្រូវអភិរក្សសម្រាប់អ្នកជំនាន់ក្រោយនោះទេ៕
ដោយ ៖ សិលា