អគ្គមេធាវីនៅក្នុងរដ្ឋចំនួន 26 នៃគណបក្សសាធារណរដ្ឋកាលពីថ្ងៃទី 29 ខែមករាបានចុះហត្ថលេខាលើលិខិតមួយគាំទ្រសិទ្ធិរបស់រដ្ឋតិចសាស់ដើម្បីការពារព្រំដែនប្រឆាំងនឹងរលកនៃជនចំណាកស្រុកឆ្លងកាត់ព្រំដែនដោយស្នើឱ្យប្រធានាធិបតី Joe Biden “ឈរម្ខាង” ។
អគ្គមេធាវីនៅក្នុងរដ្ឋចំនួន 26 បានបញ្ជាក់ការគាំទ្ររបស់ពួកគេចំពោះដំណោះស្រាយរបស់រដ្ឋតិចសាស់ក្នុងការទប់ស្កាត់រលកនៃជនចំណាកស្រុកឆ្លងកាត់ព្រំដែនអាមេរិក-ម៉ិចស៊ិក។ លិខិតនោះបានរិះគន់លោក Biden និងលេខាធិការនាយកដ្ឋានសន្តិសុខមាតុភូមិ (DHS) លោក Alejandro Mayorkas ចំពោះការរារាំងកិច្ចខិតខំប្រឹងប្រែងរបស់រដ្ឋតិចសាស់ ដើម្បីរារាំងលំហូរជនចំណាកស្រុក។
លិខិតនេះត្រូវបានបោះពុម្ពផ្សាយបន្ទាប់ពីតុលាការកំពូលរបស់សហរដ្ឋអាមេរិកបានសម្រេចអនុញ្ញាតឱ្យរដ្ឋាភិបាលសហព័ន្ធកាត់របងលួសបន្លាដែលរដ្ឋតិចសាស់ដាក់នៅតាមព្រំដែន។
លិខិតនោះបានចោទប្រកាន់កងកម្លាំងព្រំដែនក្រោមការដឹកនាំរបស់លោក Mayorkas ម្តងហើយម្តងទៀតថា “កាត់របងលួសបន្លារបស់រដ្ឋតិចសាស់ នៅពេលដែលកងកម្លាំងសន្តិសុខរបស់រដ្ឋមានភាពងាយរងគ្រោះ បង្កើតលក្ខខណ្ឌសម្រាប់ជនចំណាកស្រុកចូលដោយខុសច្បាប់”។
DHS បានអះអាងពីតម្រូវការក្នុងការកាត់លួសបន្លា ដូច្នេះភ្នាក់ងារព្រំដែនសហព័ន្ធអាចល្បាតចំណុចក្តៅនៅតាមព្រំដែនមួយចំនួន៕ ដោយ៖ ធីរីណា
រូបថត៖ AFP