ភ្នំពេញ ៖ ក្រុមការងារប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ មានកិត្តិយស សូមជម្រាបជូន អ្នកនិយមតាមដានព័ត៌មាន នៅលើបណ្តាញទំនាក់ទំនងសង្គម Facebook និងសាធារណជន មេត្តាជ្រាបថា ៖ កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ ២០២៤ មានសារព័ត៌មានគេហទំព័រ SY News (ស្រទាប់យុវវ័យ) បានចុះផ្សាយព័ត៌មាន មានខ្លឹមសារថា ៖ ពលរដ្ឋម្នាក់ឈ្មោះ កង រិត ត្រូវបានលោកស័ក្ដិ៣ នគរបាលវរៈការពារព្រំដែនលេខ ៩០៥ នាំបក្សពួក និង លោកមេឃុំត្រពាំងតាវ នាំគ្នាព័ទ្ធធ្វើស៊ីដូចខ្លាស៊ីគោ ចាប់តាំងពីឆ្នាំ២០២១ រហូតដល់ឆ្នាំ២០២៤។
ក្រោយទទួលបានព័ត៌មាន ស្នងការដ្ឋាននគរបាលខេត្ត ពិនិត្យឃើញថា ការផ្សព្វផ្សាយដែលគេហទំព័រសារព័ត៌មាន SY News (ស្រទាប់យុវវ័យ) បានចុះផ្សាយ គឺជាព័ត៌មានមិនពិតនោះទ ។ ស្នងការដ្ឋាននគរបាលខេត្ត សូមជម្រាបជូនថា ៖
យោងសំណុំរឿងព្រហ្មទណ្ឌលេខៈ ១១០ ចុះថ្ងៃទី២៣ ខែឧសភា ឆ្នាំ២០២៣ សាលក្រមលេខៈ ៥២(ឃ)/២១៦ ចុះថ្ងៃទី០៥ ខែធ្នូ ឆ្នាំ២០២៣
ឈ្មោះ កង រិត ត្រូវបានតុលាការកាត់ទោសពីបទ “រំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ (ប៉ះពាល់ កម្មសិទ្ធឯកជន) និងផ្តើមគំនិតក្នុងអំពើររំលោភកាន់កាប់អចលនវត្ថុអ្នកដទៃ (ប៉ះពាល់កម្មសិទ្ធឯកជន)“ ប្រព្រឹត្តនៅចំណុចភូមិថ្មី ឃុំត្រពាំងតាវ ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ។
– យោងកិច្ចសន្យាជួលដីដាំដំណាំ រវាងឈ្មោះ ឆុង គឹមហេង (ម្ចាស់ដី) និងឈ្មោះ ចិន ឆាន់នី (អ្នក ជួលដី ត្រូវជាកូនប្រសារប្រុស ឈ្មោះ កង រិត) ចុះថ្ងៃទី០៥ ខែមករា ឆ្នាំ២០២៤ ធ្វើឡើងនៅចំពោះមុខ មេភូមិ ថ្មី និងលោកមេឃុំត្រពាំងតាវ។
– ចំពោះលោក ឃុត សុផល ជាមន្ត្រី នៃវរសេនាតូចនគរបាលការពាព្រំដែនគោកលេខ៩០៥ គឺមិន ជាប់ពាក់ព័ន្ធកាងជម្លោះដីធ្លីក្នុងសំណុំរឿងព្រហ្មទណ្ឌ និងការចុះកិច្ចសន្យាជួលដីដាំដំណាំនោះឡើយ។
ដូចនេះ ស្នងការដ្ឋាននគរបាលខេត្តឧត្តរមានជ័យ សូមណែនាំដល់គេហទំព័រសារព័ត៌មាន SY News (ស្រទាប់យុវវ័យ) ត្រូវធ្វើការកែតម្រូវនូវខ្លឹមសារ ដែលបានចុះផ្សាយខាងលើឡើងវិញ ចៀសវាងមានការយល់ ច្រឡំពីសំណាក់មហាជន។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូម សាធារណជន អ្នកសារព័ត៌មាន ពិសេសអ្នកនិយមតាមដាន ព័ត៌មាននៅលើបណ្តាញទំនាក់ទំនងសង្គម Facebook មេត្តាជ្រាប និងសូមកុំមានការភ័ន្តច្រឡំ តាមអត្ថបទ ព័ត៌មាន គេហទំព័រសារព័ត៌មាន SYNews (ស្រទាប់យុវវ័យ) ដែលបានចុះផ្សាយ ដោយមិនបានប្រមូលនូវ ព័ត៌មានឲ្យបានគ្រប់ជ្រុងជ្រោយច្បាស់លាស់ ព្រមទាំងធ្វើឲ្យប៉ះពាល់នូវកិត្តិយស សេចក្តីថ្លៃថ្នូររបស់ថ្នាក់ ដឹកនាំខេត្ត ក៏ដូចកងកម្លាំងនគរបាលជាតិ៕
ដោយ ៖ សិលា