ព័ត៌មានទាន់ហេតុការណ៍៖

ពីនេះពីនោះពាក់ព័ន្ធកម្ពុជារបស់ លោក សុខ ឥសាន (ត)

ចែករំលែក៖

ភ្នំពេញ ៖ នៅរសៀលថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៤ លោក សុខ ឥសាន បានបរិយាយ ពីនេះពីនោះពាក់ព័ន្ធកម្ពុជា ដោយលើកយក ចំណុចសំខាន់ៗ ចំនួន ១០ ដូចខាងក្រោម ៖ 

១- របររកស៊ីផ្លូវភេទគឺជាសិទ្ធសេរីភាពបុគ្គល = តែកម្ពុជាមិនទាន់មានច្បាប់ចែងពីមុខរបរនេះនៅឡើយ?

២- រាជរដ្ឋាភិបាលមានយន្តការគ្រប់គ្រងមុខរបររកស៊ីផ្លូវភេទ = លុះត្រាតែនៅកម្ពុជាមានច្បាប់ជាមុនសិន។ តែរឿងនេះគណបក្សប្រជាជនកម្ពុជាបានបង្កើតគណកម្មាធិការនៅតាមរាជធានី ខេត្តក្រុងនិងមេធាវីដើម្បីជួយការពារសិទ្ធិនិងការរំលោភបំពានមកលើស្ត្រីរកស៊ីផ្លូវភេទ រួចហើយ។

៣- ការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជាពិតជាល្អ = ការដឹកនាំល្អនឹងហើយទើបមានការគាំទ្រពីប្រជាជនកម្ពុជាភាគច្រើនលើសលុបនៅទូទាំងប្រទេស។

៤- ស្នាដៃធំៗរបស់គណបក្សប្រជាជនកម្ពុជា = ប្រទេសមានសន្តិភាពពេញលេញ ស្ថិរភាពនយោបាយនិងការឯកភាពដែលមិនធ្លាប់មានរាប់តយឆ្នាំមក។

៥- នៅពេលដែលទណ្ឌិតមេឧទ្ទាមក្រៅច្បាប់ក្បត់ជាតិមានអាយុ៧៥ឆ្នាំហើយ តើនរណាជាអ្នកបន្តវេនក្បត់ជាតិប្រឆាំង? = នេះជាការគិតគូទុកជាមុននៅពេលដែលទណ្ឌិតក្បត់ជាតិមិនអាចនៅរស់បានយូរតទៅទៀតទេ?

៦- មនុស្សដែលអាម្នាក់ជ្រើសរើសជាមុខសញ្ញាបន្តវេន = សុទ្ធតែជាអ្នកធ្លាប់លួចចាយលុយសម្តេចតេជោ ហ៊ុន សែន?

៧- លទ្ធភាពដណ្តើមអំណាចរបស់អតីតៈបក្សប្រឆាំងឡើងដល់ចំណុចកំពូលត្រឹមឆ្នាំ២០១៣ដែលបាន៥៥អាសនៈ = តែចាប់ពីឆ្នាំ២០១៣មកលទ្ធភាពដណ្តើមអំណាចលែងមានតទៅទៀតហើយ?

៨- អស់លទ្ធភាពដណ្តើមអំណាចរបស់ពួកប្រឆាំង = សម្លេងគាំទ្របានថមថយជាបន្តបន្ទាប់ ការបែកបាក់ផ្ទៃក្នុងរបស់បក្សប្រឆាំងកាន់តែជ្រាលជ្រៅទៅៗ?

៩- ការបែកបាក់ផ្ទៃក្នុងដែលមិនអាចសម្របសម្រួលបាន = នាំឲ្យបាត់ជំនឿកាន់តែខ្លាំងពីមហាជន។

១០- ការបែកបាក់ផ្ទៃក្នុងនិងការបាត់ជំនឿពីមហាជនកាន់តែខ្លាំង = ធ្វើឲ្យបក្សប្រឆាំងបាត់ម្ចាស់ការក្នុងការដឹកនាំនយោបាយ? ៕

ដោយ ៖ សិលា


ចែករំលែក៖