ព័ត៌មានទាន់ហេតុការណ៍៖

អាមេរិកនិងអុីរ៉ងព្រមានគ្នាទៅវិញទៅមក

ចែករំលែក៖

សារព័ត៌មាន Reuters នៅថ្ងៃពុធ ទី៣១ ខែមករា ឆ្នាំ២០២៤ បានផ្សាយថា បេសកជនប្រចាំអង្គកាសហប្រជាជាតិ (UN) លោក Amir Saeid Iravani បានព្រមានថា ទីក្រុងតេហេរ៉ង់នឹងឆ្លើយតបយ៉ាងម៉ឺងម៉ាត់ចំពោះការវាយប្រហារគ្រប់ទម្រង់មកលើទឹកដី ផលប្រយោជន៍ ឬពលរដ្ឋអ៉ីរ៉ង់នៅខាងក្រៅទឹកដីរបស់ខ្លួន។
ការអត្ថាធិប្បាយរបស់ លោក Amir Saeid Iravani ធ្វើឡើងបន្ទាប់ពីប្រធានាធិបតីអាមេរិក លោក ចូ បៃដិន ប្រកាសថា លោកបានគិតឃើញហើយពីរបៀបឆ្លើយតបទៅនឹងការវាយប្រហារដោយយន្តហោះដ្រូនពីសំណាក់ក្រុមគាំទ្រដោយអ៉ីរ៉ង់ សម្លាប់ទាហានអាមេរិក៣នាក់នៅលើទឹកដីហ្ស៊កដានី តែមិនបានបញ្ជាក់លម្អិតអំពីរបៀបនៃការឆ្លើយតបនោះទេ។
ឆ្មាំបដិវត្តន៍អ៉ីរ៉ង់ជាច្រើននាក់ត្រូវបានសម្លាប់ បន្ទាប់ពីមានការវាយប្រហាររបស់អ៉ីស្រាអែលនៅស៉ីរី ដែលត្រូវបានអះអាងថា កំណត់គោលដៅលើក្រុមសកម្មប្រយុទ្ធ៕

ដោយ៖ ធីរីណា(រូប​ថត​៖ Reuters)


ចែករំលែក៖